កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ កញ្ញា ២០១១ នៅក្នុងភូមិស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកុមារាម្នាក់បានទូរស័ព្ទចូលក្នុងប៉ុស្តិ៍ វិទ្យុអាស៊ីអាគ្នេយ៍ដើម្បីឆ្លើយសំណួរ បន្ទាប់ពីឆ្លើយសំណួរត្រូវ ក្រុមគ្រួសារដែលនៅក្នុងផ្ទះបាននាំគ្នាអង្គុយសើចសប្បាយ ស្របពេលនោះដែរស្ត្រីជាម្តាយអស់សំណើចសើចរហូតដាច់សរសៃឈាមច្រមុះ បញ្ចូលទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យព្រះកុសុមៈ។
កុមារាឈ្មោះវ៉ាយ លឹមហ្វុង អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទៅ១០ នៃវិទ្យាល័យជា ស៊ីម សន្ធរម៉ុក បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានទូរស័ព្ទចូលក្នុងប៉ុស្តិ៍វិទ្យុអាស៊ីអាគ្នេយ៍ FM 106 ក្នុងកម្មវិធីឆ្លើយសំណួរដើម្បីសំណូមពរបទចម្រៀង។ ខណៈពេលដែលទូរស័ព្ទចូលនោះនៅក្នុងគ្រួសាររបស់គេកំពុងតែអង្គុយហូបបាយជុំគ្នា ពេលនោះស្រាប់តែរូបគេបានឆ្លើយសំណួរដែលពិធីករសួរបានត្រឹមត្រូវ គ្រាន់តែឮថា ត្រូវភ្លាម សមាជិកក្នុងគ្រួសារ រួមទាំងម្តាយរបស់គេនាំគ្នាសើចសប្បាយគ្រប់គ្នា ។ រំពេចនោះស្រាប់តែមានហូរឈាមតាមច្រមុះរបស់ស្ត្រីដែលជាម្តាយ ដោយមិនដឹងមូលហេតុ ដែលធ្វើឱ្យក្រុមគ្រួសារភ័យស្លន់ស្លោនាំគ្នាបញ្ជូនគាត់ទៅគ្លីនិកឯកជន ប៉ុន្តែគ្លីនិកមិនហ៊ានព្យាបាលក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈបន្តទៀត។
ខណៈទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានថត និងស្កែន ហើយប្រាប់ថា ស្ត្រីដែលម្តាយរបស់កុមារារូបនេះ បានដាច់សរសៃឈាមក្នុងចម្រុះទើបបណ្តាលឱ្យហូរឈាមតែម្តង៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes