រូបថត អង្គធំ
រូបថត អង្គធំ
រូបថត អង្គធំ
ជាង១០ឆ្នាំមកហើយគេមិនធ្លាប់ឃើញបុរសដែលនាង យុគ ចិន្តា ថាជាគូដណ្តឹងនោះ បង្ហាញមុខក្បែរខ្លួននាងបានម្តងណាទេ ដែលប្រការនេះនៅតែបង្កប់ភាពសង្ស័យក្នុងមជ្ឈដ្ឋានទូទៅ ។
ថ្មីៗនេះ មានមនុស្សម្នាក់ដែលហាក់ដូចជាដឹងច្បាស់ពីអាថ៌កំបាំងស្នេហារបស់យុគ ចិន្តា បានបង្ហោះ ព័ត៌មានតាមអ៊ិនធើណិត ដោយមិនដាក់ឈ្មោះ ហើយអះអាងថា ចំណងអាពាហ៍ពិពាហ៍ដំបូងរបស់ ចិន្តា បានបញ្ចប់ នៅឆ្នាំ១៩៩៣ ដោយភាគីប្រុសជួបគ្រោះថ្នាក់ ។
ក្នុងព័ត៌មាននោះក៏បានបើកកកាយពីទំនាក់ទំនងរវាងយុគ ចិន្តា និងមនុស្សផ្សេងទៀត ដែលបុរសនោះជាជនល្បីឈ្មោះ និងជាអ្នកមានទ្រព្យ ។ ចចាមអារ៉ាមនេះបានកើតឡើងនៅពេលនាងផ្លាស់ចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទៅទូរទស្សន៍ CTN នៅឆ្នាំ២០០៣ ដោយមានទាំងកាដូជារថយន្តប៉ាហ្សេរ៉ូទំនើបមួយគ្រឿងផង ។
ពុំមានការបកស្រាយឆ្លើយតបបញ្ជាក់ណាមួយជារបស់ចិន្តានោះទេ ។ តែប្រភពមួយប្រើឈ្មោះថា “ចន្ធូ” បានសរសេរថា វាមិនចាំបាច់ទេសម្រាប់តារាម្នាក់ក្នុងការនិយាយរឿងគ្រប់យ៉ាងរបស់គេ ហើយម្នាក់ៗដែលមានអាថ៌កំបាំងមានសិទ្ធិមិននិយាយ ។
មិនថាស្នេហាពីអតីតកាលទេដែលនៅតែជាអាថ៌កំបាំង ស្នេហាបច្ចុប្បន្នរបស់នាងក៏ដូចគ្នាដែរ។ កាលពីឆ្នាំ២០១០ នាងយុគ ចិន្តា ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកសិល្បៈដូចគ្នា គឺ DJ ឃ្លាំង ។
ពិធីការិនីវ័យ ៣៨ឆ្នាំនេះ កាលពីខែមិថុនា២០១១ ក៏មានភាពស្និទ្ធស្នាលខ្លាំងជាមួយបុរសសក់ រួញ អង្គាដីម្នាក់ ។ បុរសនោះបានកៀកកិតឱបចង្កេះនាងដោយមិនរអាចិត្តក្នុងថ្ងៃខួបរបស់នាង ។
ចំណែកយុគ ចិន្តា និយាយថា បុរសនោះគឺជាមិត្តភក្តិនាង ៕By: CEN
No comments:
Post a Comment
yes