សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 13, 2011




ស្ត្រី​ឈឺ​ពោះ​ឆ្លងទន្លេ​ដល់​កំរិត​ម្នា​ក់​បាន​លេច​កូន​ពី​ផ្ទៃ​ធ្លាក់​មក​លើ​ឥដ្ឋ​ បណ្ដាល​ឱ្យ​ទារក នោះ​ស្លាប់​បាត់​បង់ជីវិត​ភ្លាម​ ខ​ណះ​ពេល​ដែល​ស្ត្រី​រងគ្រោះ​បាន​ឈឺពោះ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់ ថា​មិន​ទាន់​ដល់​សំរាល​ទេ​ឱ្យ​ទ្រាំ​ចាំ​នៅ​ខាង​ក្រៅ​បន្ទប់​សំរាល​សិន​។លុះ​ពេល​ស្ត្រី​នោះ​ឈឺពោះ​ខ្លាំង ​ពេក​ទ្រាំ​មិនបាន​ក៏​ឱ្យ​ប្ដី​បី​ខ្លួន​ចូល​ទៅ​ក្នុង​បន្ទប់​សំរាល​របស់​ពេទ្យ ​ហើយ​នៅ​ពេល​ប្ដី​លើក​ប្រពន្ធ​បី​ដើរ ចូល​ទៅ​រក​ពេទ្យ​នោះ​ស្រាប់តែ​ទារក​បាន​លេច​ធ្លាក់​តាម​សា​រ៉ុង​មក​លើ​ឥដ្ឋ​នៅមុខ​បន្ទប់​ពេទ្យ​ស្លាប់​ភ្លាម​តែ​ម្ដង​។

ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង៩យប់​ថ្ងៃទី១២ ខែកញ្ញា នៅក្នុង​មន្ទីរ​ខេត្តកំពង់ចាម។ លោក រឹម សារ៉ាត់ អាយុ២៤ឆ្នាំ ត្រូវជា​ប្ដី​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា​ស្ត្រី​រងគ្រោះ​ឈ្មោះ ណេ​ន ដា​នី​ន អាយុ២៥ឆ្នាំ អ្នក​ទាំង២រស់នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រ៍​រោ​ទី២ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម។លោក សារ៉ាត់ បន្តថា កាលពី​វេលា​ម៉ោង១១ថ្ងៃកើតហេតុ​នេះ​ប្រពន្ធ​ខ្លួន​បាន​ឈឺពោះ​បំ​រ៉ុង​ឆ្លងទន្លេ​(សំរាលកូន)​ ពេលនោះ​មុនដំបូង​ខ្លួន​បាន​នាំ​ប្រពន្ធ​មក​ឆ្លងទន្លេ​នៅ​គ្លីនិក​ឯកជន​មួយ​ឈ្មោះ សៅ សំបូរ ស្ថិតក្នុង​ក្រុង​កំពង់ចាម។ពេលនោះ​ខាង​គ្លីនិក​បាន​ពិនិត្យ​ពោះ​ប្រពន្ធ​ខ្លួន​ហើយ​បាន​ប្រាប់ថា កូន​ក្នុង​ផ្ទៃ​នោះបាន ស្លាប់​ផុត​ទៅហើយ។ជាមួយគ្នា​នោះ​បុរស​ប្ដី​ដែល​យល់ថា​កូន​ស្លាប់​នៅក្នុង​ផ្ទៃ​យ៉ាង​ដូច្នេះហើយ​មានតែ​វិធី​វះកាត់​មួយ​ប៉ុណ្ណោះ​ទើប​អាច​យក​ទារក​ចេញពី​ផ្ទៃ​បាន ហើយ​បុរស​ជា​ប្ដី​នោះ​ក៏បាន​សួរ​គ្រួ​ពេទ្យ​គ្លីនិក សំដៅ​ទៅលើ​ការវះកាត់​តែម្ដង​ថា បើ​វះ​យក​ថ្លៃ​ប៉ុន្មាន?។ចំណែក​គ្រូ​ពេទ្យ​បាន​ប្រាប់ទៀតថា​ដើម្បី​ដឹងថា​វះ​បាន​ឬ​មិនបាន​នោះ​លុះត្រាតែ​បូម​ឈាម​អ្នក​ជម្ងឺ​ទៅពិនិត្យ​សិន ហើយ​ការពិនិត្យ​ឈាម​នេះ​មានតម្លៃ៣៥០០០រៀល រីឯ​ការវះកាត់​មានតម្លៃ​ផ្សេងទៀត។

​នៅពេលនោះ​ជនរងគ្រោះ​ទាំង២នាក់​ប្ដី​ប្រពន្ធ ដែលមាន​ថវិកា​បន្តិច​ប​ន្ទួ​ច​ខ្លាច​មិន​គ្រប់​ឱ្យ​ថ្លៃ​វះកាត់​ក៏បាន​នាំគ្នា​ត្រឡប់មកផ្ទះ​សិន​ដើម្បី​ធ្វើការ​ពិភាក្សា​ជាមួយ​បងប្អូន។ លុះដល់​វេលា​ម៉ោង២រសៀល​ថ្ងៃ​ដដែល​នេះ​ស្ត្រី​រងគ្រោះ​បាន​ឈឺពោះ​ខ្លាំងឡើងៗពេលនោះ​បុរស​ជា​ប្ដី​បាន​នាំ​ប្រពន្ធ​មកកាន់​មន្ទីរ​ពេទ្យ​​ខេត្តកំពង់ចាម​ម្ដង​ព្រោះ​គិតថា​ពេទ្យ​រដ្ឋ​មានតម្លៃ​ថោក​ជាង​ពេទ្យ​ឯកជន។

ពេលមកដល់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ស្ត្រី​រងគ្រោះ​ត្រូវបាន​គ្រួ​ពេទ្យ​ដាក់​សា​រ៉ូម​ឱ្យ​សំរាក​នៅ លើ គ្រែ​មួយ​ក្នុង​អាគារ​ឆ្មប​តាម​ដងផ្លូវ​មុខ​បន្ទប់​លេខ១០។ពេលនោះ​ស្ត្រី​រងគ្រោះ​បាន​ឈឺពោះ​យ៉ាងខ្លាំង​ហើយ​បុរស​ជា​ប្ដី​បាន​បី​ប្រពន្ធ​ចូលទៅក្នុង​បន្ទប់​ឱ្យ​គ្រួ​ពេទ្យ​ពិនិត្យ ហើយ​គ្រួ​ពេទ្យ​ប្រាប់ថា ស្បូន​ទើប​បើក​ត្រឹម​កំរិត​លេខ១ទេ​មិនទាន់​ដល់ពេល​សំរាល​ទេ ហើយ​ប្ដី​ក៏​បី​ប្រពន្ធ​ចេញមកក្រៅ​វិញ។លុះ​មួយ​សន្ទុះ​ក្រោយមក​ប្រពន្ធ​បាន​ស្រែក​និង​ការឈឺ​ចុកចាប់​ខ្លាំងពេក​ប្ដី​បាន​បី​ប្រពន្ធ​ចូលក្នុង​បន្ទប់​ពេទ្យ​ម្ដងទៀត​ឱ្យ​ពេទ្យ​ពិនិត្យ​ហើយ​ពេទ្យ​ប្រាប់ថា​ស្បូន​ទើប​បើក​ត្រឹម​លេខ៣ក៏​មិនទាន់​ដល់ពេល​សំរាល​ដែរ ពេទ្យ​ប្រាប់​ថាឱ្យ​ទ្រាំ​ទៅ។ជាមួយគ្នា​នោះ​បុរស​ប្ដី​អាណិត​ប្រពន្ធ​និង​ការឈឺ​ចុកចាប់​ខ្លាំងពេក​ក៏បាន​សួរ​ទៅកាន់​ពេទ្យ​ថា បើ​ឈឺ​យូរ​យ៉ាងនេះ​តើ​អាច​វះកាត់​បានទេ? ជាមួយគ្នា​នោះ​គ្រួ​ពេទ្យ​បាន​ឆ្លើយ​យ៉ាង​គំ​រុះ​គំរើយ​ដែលជា​សំដី​គ្មាន​សីលធម៌​ថា ចង់​វះ​តើ​មាន​លុយ​ប៉ុន្មាន បើ​ចង់​វះកាត់​លុះត្រា​តែមាន​លុយ​ដូច​គេ​នេះ។គ្រួ​ពេទ្យ​និយាយ​បណ្ដើរ​ដៃ​ចង្អុល​ទៅ​អ្នក​ជម្ងឺ​ដែលមាន​លុយ​កំពុង​សំរាក​នៅក្នុង​បន្ទប់​នោះ​បណ្ដើរ​ដើម្បី​ប្រាប់​ទៅ​បុរស​ក្រីក្រ។

ពេលឮ​ចំលើយ​គ្រួ​ពេទ្យ​និយាយ​មក​យ៉ាង​ដូច្នេះ​បុរស​ជា​ប្ដី​បាន​បី​ប្រពន្ធ​ចេញមកក្រៅ​បន្ទប់​វិញ។ប៉ុន្តែ​មិនយូ​ប៉ុន្មាន​នៅពេល​ប្រពន្ធ​ស្រែក​ឈឺ​ខ្លាំង​ហើយ​មាន​បែក​ទឹកភ្លោះ​មក​ផង​បុរស​ជា​ប្ដី​បាន​បង្ខំចិត្ត​លើក​បី​ប្រពន្ធ​ជា​លើក​ទី៣ចូល​ទៅសុំ​ពេទ្យ​ឱ្យជួយ​សង្គ្រោះ​ប្រពន្ធ​ម្ដងទៀត ប៉ុន្តែ​លើក​នេះ​នៅពេល​បី​ប្រពន្ធ​ដើរ​សំដៅ​បន្ទប់​ពេទ្យ​បាន​បន្តិច​ស្រាប់តែ​ទារក​ក្នុង​ផ្ទៃ​ស្ត្រី​រងគ្រោះ​បាន​លេច​ចេញពី​ផ្ទៃ​ហើយ​ធ្លាក់​តាម​ជើងសា​រ៉ុង​មកលើ​ឥដ្ឋ​ហើយ​គេ​ពិនិត្យ​ទៅ​ឃើញ​ទារក​នោះ​ស្លាប់​បាត់ទៅហើយ។បន្ទាប់​​
មកទៀត​ស្ត្រី​រងគ្រោះ​ជា​ម្ដាយ​ត្រូវបាន​ពេទ្យ​ព្យាបាល ចំណែក​ទារក​ស្លាប់​នោះ​ត្រូវគេ​យកទៅ​កប់។        ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ​កម្ពុជា​ថ្មី​ទទួលបាន​ព័ត៌មាន​តែ​ខាង​ភាគី​ជនរងគ្រោះ​ប៉ុណ្ណោះ ចំណែក​ខាង​មន្ទីរពេទ្យ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានឡើយ៕
ដា​នី​ន
ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes