សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 13, 2011

យីងឡាក់​នឹង​មក​ទស្សន​កិច្ច​កម្ពុជា

 អាភីស៊ីត​ចោទ​ថា​បង្កប់​​អាថ៌​កំបាំង


បាងកកៈ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក​ស្រី ធីទីម៉ា ឆៃសែង បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​របស់​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ថៃ មិន​មែន​មក​ជួប​ជា​មួយ​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។


លោក​ស្រី ធីទីម៉ា ថ្លែង​ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ដោយ​មេដឹកនាំ​គណ​បក្ស​ប្រជា​ធិប​តេយ្យ អាភីស៊ីត វេចាជីវ៉ា ដែល​និយាយ​ថា លោក​ស្រី យីងឡាក់ អាច​មាន​ផែនការ​ជួប​ជា​មួយ​បង​ប្រុស​របស់​លោក​ស្រី នៅ​អំឡុង​ដំណើរ​ទស្សន​កិច្ច​មក​កាន់​កម្ពុជា។


អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ថ្លែង​បន្ត​ថា លោក អាភីស៊ីត ដឹង​ច្បាស់​ថា មិន​មាន​ការ​ចេញ​ដីកា​អន្តរជាតិ​ចាប់​ខ្លួន​លោក ថាក់ស៊ីន ឡើយ ប៉ុន្តែ លោក​មាន​ខចេតនា​ផ្តល់​ព័ត៌មាន​ខុស​ការ​ពិត​ទៅ​ដល់​សាធា​រណ​មតិ​អស់​រយៈ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ។


លោក​ស្រី​បន្ថែម​ទៀត​ថា លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី ​ទទួល​បាន​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​នៅ​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី ទៅ​កាន់​ប្រទេស​ប៊្រុយណេ និង​ឥណ្ឌូនេស៊ី ហើយ​ជា​លទ្ធ​ផល ​​ទំនាក់​ទំនង​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​នោះ ត្រូវ​បាន​ពង្រឹង​ឡើង​វិញ៕ 
ប្រែ​សម្រួល ឌិត សុខធី


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្ត្តិ៏

No comments:

Post a Comment

yes