រថយន្ដដឹកកម្មការិនី រោងចក្រកាត់ដេរ “ស៊ីកូ” ខណៈដែលបើកហួស ក៏ជាន់ហ្វ្រាំងបត់ស្ដាំបណ្ដាលឱ្យកង់រត់ធ្លាក់ថ្នល់កាច់ចង្កូតបួងបត់ឆ្វេងយោគក្រឡាប់រថយន្ដផ្ងាជើងបណ្ដាលឱ្យកម្មករ កម្មការិនីធ្លាក់ពេញកំណាត់ផ្លូវរងរបួសធ្ងន់ស្រាលចំនួន៥៧នាក់ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៨ កញ្ញា ២០១១ វេលាប្រមាណម៉ោង៦ និង៤០នាទីព្រឹកលើ កំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិតាពៅ សង្កាត់បាវិត ចំណុចផ្លូវកែងចូលតំបន់ សេដ្ឋកិច្ចពិសេស ។
បើតាមការសមត្ថកិច្ចចរាចរ ខេត្ដ បានឱ្យដឹងថា រថយន្ដដែលក្រឡាប់ផ្ងា ជើងម៉ាកកូរ៉េ១តោនកន្លះ ពណ៌ខៀវ មានម្ចាស់ឈ្មោះ ពៅ ភឿន ភេទប្រុស អាយុ៥៥ឆ្នាំ ខណៈដែលឱ្យកូនប្រុសឈ្មេ្មាះ ពៅ ផេត អាយុ២៣ឆ្នាំ មានទីលំនៅក្នុង ភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុយ ក្រុង បាវិត ដឹកកម្មករ កម្មការិនីរោងចក្រ ស៊ីកូ “រោងចក្រផលិតខោអាវរងាហែល ទឹក” ក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត ។ ប្រភពដដែលបានបន្ដទៀតថា មុនពេល កើតហេតុអ្នកបើកបររថយន្ដឈ្មោះ ពៅ ផេត មិនបានបើកបរដោយខ្លួនឯងទេ ខណៈដែលឱ្យព្រូម្នាក់ទៀតជាអ្នកបើក ជំនួសនៅគ្រាដែលបើកចេញពីផ្សារជីភូ សង្កាត់ព្រៃអង្គុញទៅរោងចក្រស៊ីកូនៅ ពេលដែលហៀបនឹងដល់គោលដៅស្រាប់ តែរថយន្ដបើកហួសជ្រុលផ្លូវបត់ ហើយ ក៏បត់ចូល។ ភ្លាមនោះអ្នកបើកបរក៏ ជាន់ហ្វ្រាំងបត់ស្ដាំ បណ្ដាលឱ្យហើប កង់រកធ្លាក់ផ្លូវ ក៏កាច់ចង្កូតបួងបត់ឆ្វេង វិញយោគក្រឡាប់រថយន្ដផ្ងាជើងធ្វើឱ្យ កម្មការិនីខ្ទាតពេញថ្នល់រងរបួសធ្ងន់៣៩នាក់ ស្រាល២៨នាក់ ក្នុងចំណោម កម្មការិនីទាំងអស់នោះមាន៥នាក់រង របួសធ្ងន់ធ្ងរដែរ។ ប្រភពដដែលបានបន្ដ ទៀតថា កម្មការិនីចំនួន៣៤នាក់ សម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងបាវិត រីឯ២៨នាក់ទៀត គ្រាន់តែរងរបួសបន្ដិច បន្ដួច ។ ក្នុងនោះ២នាក់ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅប្រទេសវៀតណាមនិង២ នាក់ទៀត បញ្ជូនមកសង្គ្រោះនៅរាជ ធានីភ្នំពេញ គ្រាដែល២នាក់ផ្សេងទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ដស្វាយ រៀង ។
កម្មការិនីដែលទទួលរងរបួសធ្ងន់ត្រូវ បានគេស្គាល់ឈ្មោះ វឿន ស្រីនី អាយុ១៩ ឆ្នាំ រស់នៅភូមិគុម្ពោតលាភ សង្កាត់ ព្រៃអង្គុយ ស្រុកបាវិត បានបាក់ដៃខាង ឆ្វេង បាក់ឆ្អឹងចង្កេះ ហើយបានបែក ក្រលៀន និងម្នាក់ទៀតឈ្មោះ ឆាយ សុគា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ គុម្ពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប បាក់ឆ្អឹង ។
នៅកន្លែងកើតហេតុសាក្សីបាន និយាយថា មានមនុស្ស៣នាក់ទៀតបាន រងរបួសធ្ងន់ តែគេមិនទាន់ស្គាល់អត្ដ សញ្ញាណនៅឡើយ ។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ សម្រាប់កម្មករ កម្មការិនីរោងចក្រស៊ីកូ (CCO) បាវិត ដែលគេដឹងថា ប៉ុន្មានខែ មុនរថយន្ដដឹកកម្មករនៅរោងចក្រស៊ីកូ នេះ បានកៀរថយន្ដដឹកកម្មករបណ្ដាលឱ្យ កម្មករជិះក្នុងរថយន្ដដាច់ដៃ និងរបួស ជើងធ្ងន់ធ្ងរផងដែរ ។
បច្ចុប្បន្ន គេសង្កេតឃើញថានៅ ខេត្ដស្វាយរៀងកំណើនគ្រោះថ្នាក់ចរាចរ គួរឱ្យបារម្ភ ខណៈដែលមានការលើក ឡើងថា ក្រុមហ៊ុនមួយចំនួនបានជ្រើស រើសអ្នកបើកបរមិនបានពិនិត្យគ្រប់ លក្ខណៈសម្បត្ដិ ភាគច្រើនជាក្មេង ដែល មិនបានឆ្លងកាត់សាលាបង្រៀនបើកបរ ៕
ពីគេហទំព័រ៖ នគរវត្ត
No comments:
Post a Comment
yes