អាជ្ញាធរខេត្តកំពង់ធំ បានថ្លែងឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាពលរដ្ឋជាង ១០០០គ្រួសារ ក្នុងចំណោម ៤០០០គ្រួសារ កំពុងត្រូវការជំនួយជាបន្ទាន់ ក្នុងនោះមានទាំងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញស្រូវដំណាំរបស់គាត់ និងបានសម្លាប់កុមារតូចៗចំនួន ៦នាក់។
លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ប្រជាពលរដ្ឋ ៤០០០គ្រួសារ ក្នុងនោះមានទាំងមនុស្សចាស់ ស្ត្រីមេម៉ាយ និងអ្នកដទៃទៀត ដែលទទួលរងគ្រោះដោយទឹកជំនន់ កំពុងត្រូវការជំនួយ ប៉ុន្តែ ពលរដ្ឋជាង ១០០០គ្រួសារ កំពុងត្រូវការជំនួយបន្ទាន់ពីអាជ្ញាធរ។
លោកបានថ្លែងថា៖ «ទោះបីពួកគេត្រូវការជំនួយបន្ទាន់ក៏ដោយ ប៉ុន្តែ កាលបរិច្ឆេទជាក់លាក់ផ្តល់ជំនួយឲ្យពួកគេ មិនត្រូវបានកំណត់នៅឡើយទេ»។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes