សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 16, 2011

ប្រេង​ធ្លា​ក់​ថ្លៃ​ពីរ​ថ្ងៃ​ជាប់​គ្នា​​ដោយ​សារ​កំណើន​ស្តុក​នៅ​អាមេរិក


ស៊ីដនីៈ ប្រេង​បាន​ធ្លាក់​ថ្លៃរយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ទីក្រុង​ញូវយ៉ក ដោយ​សារ​វិនិយោគិន ​យល់​ថា កំណើន​ស្តុក​ប្រេង​របស់​អាមេរិក និង​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច បង្ហាញ​ថា តម្រូវ​ការ​ប្រេង នឹង​ធ្លាក់​ចុះនៅ​ក្នុង​ប្រទេស​ដែល​ប្រើ​ប្រាស់​ប្រេង​ឆៅ​ច្រើន​ជាង​គេ​របស់​ពិភពលោក​មួយ​នេះ។
តម្លៃ​ប្រេង​ក្នុង​កិច្ច​សន្យា​អនាគត បាន​ធ្លាក់​ចុះ​០,៧​ភាគ​រយ បន្ទាប់​ពី​ក្រសួង​ថាមពល​អាមេរិក បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ​ថា ស្តុក​ប្រេង​សាំង​ បាន​កើន​ឡើង ​១,៩៤​​លាន​ធុង​កាល​ពី​សប្តាហ៍​មុន​ ពោល​គឺ​ជា​កំណើន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​មិថុនា​មក។ ទិន្នន័យ​របស់​អាមេរិក​កាល​ពី​ម្សិលមិញ​ បាន​បង្ហាញ​ថា ទិន្នផលឧស្សាហកម្ម​​របស់​អាមេរិក ស្ថិត​នៅ​ទ្រឹង​ក្នុង​ខែ​សីហា នេះ​បើ​យោង​តាម​ការ​អង្កេត​​របស់​សេដ្ឋ​វិទូ​ ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Bloomberg​។
លោក David Land ប្រធាន​អ្នក​វិភាគ​ប្រចាំ​ក្រុម​ហ៊ុន CMC Markets Ltd នៅ​ទីក្រុង​ស៊ីដនី​ មាន​ប្រសាសន៍​ថា​៖​ «​​ការ​ធ្លាក់​ចុះ​​​សេដ្ឋកិច្ច​អាមេរិក ប្រហែល​​​ជា​​កត្តា​មួយ​ដូ​ធំ ដែក​បង្ក​ផល​ប៉ះ​ពាល់​​ដល់​តម្លៃ​ប្រេង តែ​ប្រសិ​ន​បើ​ការ​ព្យាករ​នេះ កាន់​តែ​ធ្លាក់​ចុះ​នោះ អ្នក​អាច​នឹង​ឃើញ​មាន​ប្រតិកម្ម​​តប​ថែម​ទៀត​»។

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes