ជនជាតិអង់គ្លេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ នៃសណ្ឋាគារហូមថោន ដោយមិនដឹងមូលហេតុ។ ប៉ុន្តែសមត្ថកិច្ចសង្ស័យថាអាចបណ្ដាលមកពីការសេពគ្រឿងញៀនជ្រុល។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ ដោយអ្នកទទួលភ្ញៀវនៃសណ្ឋាគារបានឲ្យបុគ្គលិកទៅគោះទ្វារក៏ស្រាប់តែឃើញសពដេកផ្ងារនៅលើគ្រែ ទើបប្ដឹងសមត្ថកិច្ចឲ្យមកពិនិត្យតែម្ដង។ សពមានឈ្មោះ NOLAN GAMES ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិអង់គ្លេស សញ្ជាតិអង់គ្លេស មុខរបរ ទេសចរ កាន់លិខិតឆ្លងដែនលេខ ៧០៧៧២០៤២៤ ចូលប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែត ចូលមកស្នាក់នៅបន្ទប់សណ្ឋាគារ ហូមថោន នៅថ្ងៃទី២ ខែកញ្ញា។
បុគ្គិលនៃសណ្ឋាគារបាននិយាយថា ជនជាតិអង់គ្លេសនោះ បានចូលស្នាក់នៅតាំងពីថ្ងៃ២ ខែកញ្ញា ឆ្នាំ២០១១។ ក្រោយមកនៅថ្ងៃកើតហេតុជនរងគ្រោះក៏បានអង្គុយផឹកស្រាបៀរ និងមានទិញ អីវ៉ាន់មួយថង់ចូលក្នុងបន្ទប់ផងដែរ។
តាមការពិនិត្យរបស់មន្រ្តីនគរបាលបច្ចេកទេសបានរកឃើញដុំម្ស៉ៅស ១ដុំតូច ក្នុងថង់ពណ៌សលើតុ សង្ស័យអាចជាថ្នាំញៀន៕រស្មី
ពីគេហទំព័រ៖ កម្ពុជាថ្មី
No comments:
Post a Comment
yes