Friday, September 16, 2011
USA ៖ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា សហការគ្នាជាមួយអង្គការសង្គមស៊ីវិលដើម្បីលុបបំបាត់អំពើពុករលួយនៅកម្ពុជា
សហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាសហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីលុបបំបាត់នូវអំពើពុករលួយ នៅក្នុងប្រទេសកម្ពុជាដោយលើកឡើងថា អំពើពុករលួយគឺជាឧបសគ្គដល់អភិបាលកិច្ចល្អរារាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមហើយសង្កេតឃើញជាញឹកញាប់វាបានជះផលអាក្រក់ដល់ប្រជាជន និងប្រទេសជាតិជាដើម ។
ថ្លែងនៅក្នុងសន្និបាតថ្នាក់ជាតិនៅមជ្ឈមណ្ឌលព័ន្ធកិច្ចឯកភាពគ្រឹស្ទបរិស័ទធភ្នំពេញស្ដីពី " ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងសកម្មភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះឯកអគ្គរាជទូតនៃសហរដ្ឋអាមេរិកលោកស្រី Carol A.Rodley មានប្រសាសន៍ថា ច្បាប់ប្រឆាំងអំពើពុករលួយ និងគណៈកម្មាធិការប្រឆាំង អំពើពុករលួយដែលចេញពីច្បាប់នេះត្រូវបានទទួលការគាំទ្រអំពីសំណាក់ប្រជាពលរដ្ឋជាងមួយលានអ្នក។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក និងជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវរកវិធីសហប្រតិបត្ដិការណ៍ ជាមួយអង្គការសង្គមស៊ីវិល ដើម្បីជួយការកាត់បន្ថយអំពើពុករលួយនៅកម្ពុជា ។
លោក Shervin Majlessi ទីប្រឹក្សាប្រឆាំងអំពើពុករលួយថ្នាក់តំបន់នៃអង្គការ(UNODC) មានប្រសាសន៍ថា នេះគឺជាក្របខណ្ឌច្បាប់ដ៏មានសារៈសំខាន់បំផុតដែលប្រទេសជាង១០០បានចុះឈ្មោះចូលជាសមាជិក ក្នុងនោះកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទប់ស្កាត់អំពើពុករលួយត្រូវតម្រូវឲ្យមានកិច្ចប្រឹងប្រែងមួយពីអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលត្រូវតែសហការគ្នាដើម្បីធ្វើការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ការយល់ដឹងនិងមូលហេតុផ្សេងៗដែលបង្កឡើងពីការប្រព្រឹត្ដអំពើពុករលួយ ។
ជាការឆ្លើយតបចំពោះការជំរុញនេះអ្នកនាំពាក្យប្រឆាំងអំពើពុករលួយលោក កែវ រ៉េមីមានប្រសាសន៍ថា នាពេលកន្លងអង្គភាពប្រឆាំងអំពើេពុករលួយបានសហការគ្នាជាមកអង្គការសង្គមស៊ីវិល ឬអង្គការនានាត្រូវតែសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដូចជាការដាក់ពាក្យបណ្ដឹងជាដើមដែលមានមូលដ្ឋាននិងបណ្ដឹងច្បាស់លាស់ដើម្បីឲ្យអង្គភាពប្រឆាំងអំពើពុករលួយមានភាពងាយស្រួលចាត់វិធានការទៅលើអ្នកប្រព្រឹត្ដអំពើពុករលួយទាន់ពេលវេលាដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ រិទ្ធ សំណាង
ពីគេហទំព័រ៖ វរជនខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes