Friday, September 16, 2011
ពលរដ្ឋបឹងកក់នាំគ្នាឡើងមកមុខសាលារាជធានីភ្នំពេញស្នើសុំឲ្យលោក កែប ជុតិមា ជួយអន្ដរាគមន៍បញ្ឈប់ក្រុមហ៊ុនស៊ូកាគូអ៊ីន បូមខ្សាច់ពន្លិចផ្ទះពលរដ្ឋ
ពលរដ្ឋរស់នៅតំបន់បឹងកក់ប្រមាណជា៥០នាក់បាននាំគ្នាឡើងមកមុខសាលារាជធានីភ្នំពេញ ដើម្បីធ្វើការតវ៉ាសាជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១១នេះ ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហេង មុំ បានឲ្យដឹងទាំងក្ដុកក្ដួលថា ពួកគាត់នាំគ្នាមកសាលារាជធានីភ្នំពេញថ្ងៃនេះដើម្បីស្នើសុំឲ្យលោកអភិបាលសាលារាជធានីមេត្ដាជួយអន្ដរាគមន៍ទៅក្រុមហ៊ុនស៊ូកាគូអ៊ីន បញ្ឈប់សកម្មភាពបូមខ្សាច់មកដាក់ពន្លិចផ្ទះពួកគាត់ចំនួន២ភូមិ គឺភូមិ២២និង២៤ ដែលមានប្រមាណជា៣៦គ្រួសារដែលត្រូវបានមន្ដ្រីសាលារាជធានីភ្នំពេញឃុបឃិតគ្នាឃ្វៀលផ្ទះពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់មានទំហំ១២.៤៤ហិកតាដែលត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណា ចក្រ កម្ពុជា កាត់ចេញពីគម្រោងអភិវឌ្ឍន៍រយៈពេល៩៩ឆ្នាំរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីន ប្រគល់ឲ្យប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណជា១០០០គ្រួសារធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង ។
ពីព្រោះនាពេលថ្មីៗនេះសាលារាជធានីភ្នំពេញធា្លាប់បានសន្យាជាមួយប្រជាពលរដ្ឋបឹងកក់ទាំងអស់ថា បើ សិនជាក្រុមហ៊ុនស៊ូកាគូអ៊ីនបូមខ្សាច់ដែលធ្វើឲ្យលិចផ្ទះប្រជាពលរដ្ឋទៀត ត្រូវមករាយការណ៍ជូនសាលា រាជ ធានីភ្នំពេញ នឹងចុះទៅបញ្ឈប់មិនឲ្យបូបទៅទៀត ។ ដោយការសន្យានេះបានធ្វើឲ្យពលរដ្ឋមានសង្ឃឹមនិងជឿជាក់មន្ដ្រីសាលារាជធានីភ្នំពេញ ទើបនាំគ្នាឡើងមក ។ ជាមួយគ្នានោះដែរសង្កេតឃើញមន្ដ្រីនៃសាលារាជធានីភ្នំពេញបានចេញមកពិភាក្សា និងអនុញ្ញាតឲ្យតំណាងពលរដ្ឋបឹងកក់ចំនួន៦នាក់ចូលក្នុងដើម្បី
ពិភាក្សាស្វែងរកដំណោះស្រាយភ្លាមៗដែរប៉ុន្ដែលទ្ធផលទទួលបានជោគជ័យ ឬយ៉ាងណានោះទេ ៕ ដោយ ៖ រិទ្ធសំណាង
ពីគេហទំព័រ៖ វរជនខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes