សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 7, 2011

មនុស្ស​ម្នា​ចូល​រួម​កាន់​ទុក្ខ​​ស្ថាបនិក​ក្រុមហ៊ុន Apple


 ប្រិយ​មិត្ត​គាំ​ទ្រ​ក្រុមហ៊ុន Apple ចាប់​ពី​បុរី​ញូវយ៉ក​រហូត​ដល់​ប្រទេស​អូស្ត្រាលី បាន​ប្រមូល​ផ្ដុំ​គ្នា​​កាន់​ទុក្ខ​ចំពោះ​មរណភាព​លោក ស្ទីវ ចប ដែល​ដាក់​​ផលិត​ផល​ Apple កម្រង​ផ្កា និង​សារ​រំលែក​ទុក្ខ​នៅ​កាន់​បុរស​ម្នាក់ ដែល​បាន​ផ្លាស់​ប្ដូរ​​ឧស្សាហកម្ម​កុំព្យូទ័រ តន្ត្រី និង​ទូរស័ព្ទ។
ទង់​ជាតិ​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន Apple នៅ​​សង្កាត់​ 1 Infinite Loop នៅ​ទីក្រុង​ឃ្យូភើធីណូ រដ្ឋ​កាលីហ្វ័រញ៉ា ត្រូវ​បាន​គេ​បង្ហូត​ចុះ​ពាក់​កណ្ដាល​ដង ខណៈ​ក្រុម​អ្នក​ចូល​រួម​កាន់​ទុក្ខ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ទីលាន​ជិតៗ​នោះ។ ប្រិយ​មិត្ត​​របស់​ក្រុមហ៊ុន Apple ដែល​ស្ថិត​ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ បាន​ដាក់​កម្រង​ផ្កា​​សម្ដែង​មរណទុក្ខ ហើយ​បុរស​ម្នាក់​​ផ្លុំ​ត្រែ​បន្លឺ​សំឡេង​សោក​សៅ។
បុរស​ម្នាក់​ឈ្មោះ ចិត្រា អាប់ដុលហ្សាដេះ បុគ្គលិក​សុខាភិបាល​នៅ​ទីក្រុង​ឃ្យូភើធីណូ បាន​និយាយ​ថា​៖ «ក្នុង​ចិត្ត​របស់​ខ្ញុំ គ្មាន​អ្វី​ខុស​ប្លែក​គ្នា​រវាង​លោក ស្ទីវ និង​អ្នក​វិទ្យាសាស្ត្រ​បារាំង ល្វីស ប៉ាស្ទ័រ នោះ​ឡើយ»។ បុរស​ម្នាក់​នេះ​ថ្លែង​ដូច្នេះ​ដោយ​ប្រៀប​​កេរ្តិ៍​ដំណែល​លោក ស្ទីវ ទៅ​នឹង​កេរ្តិ៍​ដំណែល​របស់​គីមី​វិទូ​ជន​ជាតិ​បារាំង​លោក ល្វីស ប៉ាស្ទ័រ។
បុរស​ឈ្មោះ បេន ឈីស ជា​វិស្វករ​អាយុ ២៩​ឆ្នាំ​ម្នាក់​នៅ​ក្រុមហ៊ុន​អ៊ីនធឺណិត​ Yelp និង​ធ្លាប់​ជា​អ្នក​ហ្វឹក​ហាត់​ការងារ​នៅ​ក្រុមហ៊ុន Apple បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ មក​កាន់​ទីស្នាក់ការ​កណ្ដាល​របស់ Apple ភ្លាមៗ​បន្ទាប់​ពី​ចប់​ម៉ោង​ធ្វើ​ការ។​ គាត់​បាន​ដាក់​កម្រង​ផ្កា និង​បាន​និយាយ​ថា​៖ «នេះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ»។
នៅ​ហាង​លក់​របស់​ក្រុមហ៊ុន Apple នៅ​សង្កាត់​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ មនុស្ស​ម្នា​​បាន​​ដាក់​តាំង​រូប​ថត​របស់​លោក ចប នៅ​លើ​កុំព្យូទ័រ​បន្ទះ​ស្ដើង iPad របស់​ពួក​គេ និង​បិទ​សន្លឹក​​ស្វាគមន៍ និង​បំពាក់​វា​ទៅ​នឹង​បង្អួច​ហាង ដោយ​និយាយ​ថា​ «អរគុណ​លោក ស្ទីវ» និង «ខ្ញុំ​ស្អប់​ជំងឺ​មហារីក»។ នៅ​មាន​ការ​ដុត​ទាន និង​ដាក់​ផ្លែ​ប៉ម​ក្រហម​នៅ​ខាង​ក្រៅ​ហាង​ថែម​ទៀត។
បុគ្គលិក​​ម្នាក់​នៅ​ហាង Apple នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ លោក ខូរី ម៉ូល បាន​ចាត់​ទុក​លោក​ ចប ជា​បុគ្គល​ដ៏​គំរូ​ម្នាក់។ ដោយ​​ដៃ​កាន់​សន្លឹក iPad មួយ​ដែល​រំលឹក​លោក ចប នោះ លោក ម៉ូល និយាយ​ថា​៖ «យើង​មាន​សំណាង​ដែល​បាន​ធ្វើ​ការងារ​ជា​មួយ​គាត់​អស់​រយៈ​ពេល​ជាយូរ​។ អ្វី​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ពួក​យើង​ជា​ទម្លាប់​នោះ វា​បាន​ស្ថិត​នៅ​ក្នុង​ចិត្ត​មនុស្ស​គ្រប់គ្នា។ សូម្បី​តែ​ពួកគេ​មិន​ធ្លាប់​ប្រើ​ប្រាស់​ផលិត​ផល​ Apple ក៏​ដោយ ក៏​ឥទ្ធិពល​ដែល​ពួក​គេ​មាន គឺ​មាន​សារ​សំខាន់​ខ្លាំង​ណាស់»៕ 

No comments:

Post a Comment

yes