សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 6, 2011

អង្គការ សមាគមខ្មែរកម្ពុជាក្រោមចំនួន៩ដាក់ញ្ញត្តិទៅស្ថានទូតវៀតណាមប្រចាំ កម្ពុជានៅរសៀលថ្ងៃទី០៧ តុលា


លោក យន្ត ថា អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលបន្ទាយមានជ័យនិងជាប្រធាន
មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានអោយដឹងនៅព្រឹកថ្ងៃទី០៦ តុលា ថា អង្គការ សមាគម
ខ្មែរកម្ពុជាក្រោមចំនួន៩ដាក់ញ្ញត្តិទៅស្ថានទូតវៀតណាមប្រចាំកម្ពុជានៅរសៀលថ្ងៃទី០៧ តុលា
ឆ្នាំ២០១១ ​ក្នុងគោលបំណង៖
​​១ ទាមទារអោយរដ្ឋាភិបាលវៀតណាម អនុញ្ញាតអោយវត្តអារាមខ្មែរកម្ពុជា
ក្រោម(នៅកម្ពុជាក្រោម)ទាំងអស់ ប្រើត្រាជាអក្សរខ្មែរ។
 ២ ការប្រើទូរស័ព្ទរបស់ខ្មែរកម្ពុជាក្រោម ជាភាសាវៀតណាម ប្រើបានរហូត តែបើប្រើភាសាខ្មែរ 
គឺ​បានត្រឹមតែ២ ៣ខែ តែប៉ុណ្ណោះត្រូវបានបិទ។
 ៣ ការរៀនសូត្រជាភាសាវៀតណាមគេទទួលស្គាល់ រៀនភាសាខ្មែរគេមិនទទួលស្គាល់ទេ
(សូមអោយរៀនភាសាខ្មែរនិងមានការទទួលស្គាល់)។
 ៤ ការមើលទូរទស្សន៍ពីប្រទេសកម្ពុជា រដ្ឋាភិបាលវៀតណាម មានប្រព័ន្ធទប់ស្កាត់មិនអោយមើល
ឃើញ។
 ៥ ការជួបជុំត្រូវបានអាជ្ញាធរវៀតណាមតាមឃ្លាំមើល មិនអោយនិយាយប៉ះពាល់រដ្ឋាភិបាល។
 ៦ សូមអោយរក្សាទុកវត្ថុបុរាណនៅតាមវត្តវិញ មិនត្រូវយកទៅដាក់នៅតាមសារៈមន្ទីរខេត្តនីមួយៗ
ទេ។ 
​៧ ការអនុវត្តតាមប្រពៃណីខ្មែរកម្ពុជាក្រោមត្រូវបានហាមឃាត់លោក យន្ត ថារូ បានបន្តថាខ្មែរកម្ពុជា
ក្រោមព្រួយបារម្ភពីការខ្លាចបាត់បង់អត្តសញ្ញាណខ្មែរកម្ពុជាក្រោម៕

No comments:

Post a Comment

yes