សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

ប្រជាជន​រត់ចេញ​ពីទីក្រុង​បាងកក​ដោយហេតុតែ​ទឹកជំនន់​

 នៅ​សង្កាត់​សេដ្ឋកិច្ច​នៃ​ទីក្រុង​បាងកក​ ​ ដែល​ឋិត​នៅក្នុង​រង្វង់​វិថី​ Silom ​និង​ Sathorn ​ដែល​តាមធម្មតា​តែង​មាន​សកម្មភាព​យ៉ាង​មមាញឹក​នៅ​ចុង​សប្តាហ៍​ ​ ក៏​ប៉ុន្តែ​នៅ​ថ្ងៃសៅរ៍​ទី២៩​តុលា​នេះ​ ​ គេ​ហាក់​ដូចជា​ឃើញ​ទីក្រុង​មួយ​ដែល​ប្រជាជន​នាំគ្នា​រត់ចេញ​អស់។​ គួរកត់​សម្គាល់ថា​ ​ ​គ្រោះ​ទឹកជំនន់​នៅ​ពុំទាន់​បាន​ជោរជន់​លិច​សង្កាត់​សេដ្ឋកិច្ច​នៃ​ទីក្រុង​បាងកក​នៅឡើយ​ ក៏​ប៉ុន្តែ​ ទឹកបាន​ជោរជន់​លិច​អស់​សង្កាត់​នៅ​ប៉ែក​ខាងជើង​និង​ប៉ែក​ខាងលិច​នៃ​ទីក្រុង​បាងកក​ ​ ហើយ​ប្រជាជន​នៅ​សង្កាត់​សេដ្ឋកិច្ច​ដែល​បាន​នាំគ្នា​រត់ចេញ​ ​ ក៏​ដោយហេតុ​តែ​មាន​កង្វះ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ហើយនិង​មាន​បញ្ហា​កង្វះ​ចំណី​អាហារ។

ស្ថានភាព​បាន​ធ្លាក់​ចុះ​ដុនដាប​នៅ​សង្កាត់​ចាស់​នៃ​ទីក្រុង​បាងកក​ដែល​សម្បូណ៌​ទៅដោយ​រមណីយដ្ឋាន​និង​សារមន្ទីរ។​ ចំណែកឯ​អតីត​ព្រះរាជ​ដំណាក់​របស់​ព្រះមហាក្សត្រ​ក៏​បាន​ត្រូវ​ទឹក​លិច​ជាច្រើន​លើក​ ​ ក៏​ប៉ុន្តែ​បានត្រូវគេ​បូមទឹក​ចេញ​ហើយ​ចាក់បង្ហូរ​ទៅក្នុង​ទន្លេ​ Chao Phraya ​វិញទៅ។

អាជ្ញាធរថៃ​បាន​ព្រមាន​ប្រាប់​ប្រជាជន​នៃ​ទីក្រុង​ Thonburi ​ដែលឋិត​នៅ​ត្រើយ​ម្ខាងទៀត​នៃ​ទន្លេ​ Chao Phraya ​នៅទល់មុខ​រាជធានី​បាងកក​ថា​ ​ នឹង​អាច​មាន​ទឹក​ជោរជន់​លិច​។

គួរបញ្ជាក់ថា​ ​ ទីក្រុង​ Thonburi ​ដែល​សម្បូណ៌​ទៅដោយ​កម្មករ​និង​ពលករ​ចេញពី​ទីរួមខេត្ត​មក​ប្រកប​ការងារ​នៅ​រាជធានី​បាងកក​ ​ អាច​នឹង​ត្រូវ​ទឹក​ជោរជន់​លិចទាំង​ស្រុង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។​ ហើយ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ហូបចុក​ក៏​ចាប់​ស្គាល់​​ការ​ខ្វះខាត។​ រីឯ​រដ្ឋា​ភិ​បាល​​ថៃ​ក៏​បាន​ចាប់​ប្តូរ​ទីតាំង​នៃ​មជ្ឈមណ្ឌល​សម្រាប់​ជួយ​សង្គ្រោះ​ទឹកជំនន់​ ​ ដោយហេតុ​តែ​ទឹក​បាន​ជោរជន់​លិច​អស់​ទីកន្លែង​ទាំងនោះ៕


BY: RFI

No comments:

Post a Comment

yes