សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

HRW គ្រោងចេញ​របាយការណ៍​ស្តីពី​ការរំលោក​សិទ្ធិស្ត្រី​បម្រើតាមផ្ទះ​

 នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Right Watch ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​គ្រោង​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពីការ​រំលោភ​សិទ្ធិ​ស្ត្រី​កម្ពុជា​ដែល​បម្រើការ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។


 អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​ក្នុងញូវយ៉ក​មួយ​នេះ​បាន​កត់​សម្គាល់​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ គឺ​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បញ្ឈប់​ការ​នាំ​ពលកររបស់​ខ្លួន​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មក ​ភ្នាក់ងារ​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​បាន​ងាក​មក​ជួល​ពលករ​កម្ពុជា​វិញ។ ​ពេល​នោះ​ហើយ​ដែល​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ស្ត្រី ​និង​កុមារ​កម្ពុជា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ ​បើ​យោង​តាម​ Human Right Watch ​ស្ត្រី​និង​កុមារ​កម្ពុជា​ជា​ច្រើន​បាន​ទទួល​រង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ភ្នាក់ងារ​នាំ​ពលករ​ក្នុង​ស្រុក​។ ​បន្ទាប់​មក ​ពួកគេ​ក៏​បាន​ទទួល​រង​ការ​បំពាន​នៅ​ឯ​កន្លែង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ​អង្គការ​ដដែល​បន្ត​ថា ​មាន​ឧបសគ្គ​ជាច្រើន​ដែល​រំខាន​ដល់​ការ​ទទួល​បាន​យុត្តិធម៌​របស់​ជនរងគ្រោះ។

គម្រោង​ផ្សព្វផ្សាយ​របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​នាំ​ស្ត្រី​កម្ពុជា​ទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ដើម​ខែ​តុលា​នេះ។ ​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ចេញ​សារាចរមួយ​ដោយ​ហាម​មិន​ឲ្យ​នាំ​ពលករ​ខ្មែរ​ទៅ​កាន់ប្រទេស​ម៉ាឡេស៊ី​ទៀត​ឡើយ។ ​វិធានការ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ លោក​ស្រី ​មួរ សុខហួរ​ បាន​លើក​បញ្ហា​ដោយ​ផ្ទាល់​ជាមួយ​លោក ​នាយក​រដ្ឋមន្ត្រី។ ​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​ទទួល​ការ​ស្វាគមន៍​ជា​ទូទៅ។

យ៉ាងណា​ក៏ដោយ ​អង្គការ​ Human Right Watch ​បាន​កត់សម្គាល់​ថា ​ការ​ហាមប្រាម​នេះ​គ្រាន់​តែជា​វិធានការ​ការពារ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ​តែ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ដដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែទម្រង់​ដើម្បី​ធានា​ឲ្យ​មាន​កិច្ចការពារ​រយៈពេល​យូរ​ដល់​ស្ត្រី ​និង​កុមារ​កម្ពុជា​ពី​ការ​រំលោភ​បំពាន។ ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​នាំ​ពលករ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ​មេដឹកនាំ​ទីក្រុង​កូឡាឡំពួរ​ បាន​អះអាង​ថា ​ខ្លួន​ត្រៀម​សុំទោស​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ករណី​ដែល​រក​ឃើញ​ថា ​មាន​ការ​បំពាន​ទៅ​លើ​ស្ត្រី​ខ្មែរ​មែន។ ​យ៉ាងណា​ក៏ដោយ​ រហូត​មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ស្តីពី​ការ​ចរចា​គ្នា​រវាង​រដ្ឋាភិបាល​ទាំងពីរ​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕


BY:RFI

No comments:

Post a Comment

yes