សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

ជន​សង្ស័យ​​ចូល​កែ​​ទិន្នន័យ​បណ្តាញ​ទំ​នាក់​ទំនង​សង្គម​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ត្រូវ​បាន​ឃុំ​ខ្លួ​ន


សារ​ព័ត៌​មាន​បាងកក​ប៉ុស្ដិ៍​របស់​ថៃ​បាន​ផ្សាយ​​​នៅ​ថ្ងៃ​ពុធ​​ទី​៥​តុលា​​នេះ​​ថា​ អាជ្ញាធរ​​បាន​ឃុំខ្លួន​​យុវ​និស្សិត​មួយ​រូ​ប អាយុ​២០​ឆ្នាំ​ ដែល​ជាប់​សង្ស័យ​ថា​បាន​​ចូល​​ទិន្នន័យ​បណ្តាញ​ទំនាក់​ទំនង​សង្គ​ម Twitte​r និង​ Facebook​ របស់​​លោក​ស្រី​ យីង​ឡាក់​ នាយក​រដ្ឋ​មន្ត្រី​ថៃ​។


លោក​ Aekawit​ Thongdeeworakul​ ជា​និស្សិត​ឆ្នាំ​ទី​៤​​ នៅ​មហា​វិ​ទ្យាល័យ​ Chulalongkorn​ មាន​មិត្ត​ស្រី​​ម្នាក់​ដែល​មាន​ទំនា​ក់​ទំនង​ទៅ​នឹង​ក្រុម​អាវ​លឿង​ បាន​ប្រឆាំង​នឹង​បង​ប្រុស​របស់​ លោក​ស្រី ​យីង​ឡាក់ គឺ​​លោក​ ថាក់​ស៊ី​ន អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​។


ប្រភព​បាន​និយាយ​ថា​ និស្សិត​រូប​នេះ ​ត្រូវ​បាន​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​។ ​គួរ​រំលឹក​ថា​ បណ្តាញ​ទំនាក់​ទំនង​សង្គម​ Twitter​ និង​ Facebook​ របស់​ លោក​ស្រី ​យីង​ឡាក់​ ត្រូវ​បាន​ចូល​កែ​​​​លេខ​សំងាត់ និង​សារ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។​ សារ​​រិះ​គន់​​​នយោបាយ​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី​ ​ត្រូវ​បាន​បង្ហោះ​ទៅ​កាន់​​​អ្នក​គាំ​ទ្រ​របស់​លោក​ស្រី៕








ពីគេហទំព័រ៖ កម្ពុជាថ្មី 

No comments:

Post a Comment

yes