សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

គណៈកម្មាធិការ​ការ​បរទេស​ថៃ គ្រោង​នឹង​មក​កម្ពុជា​​​​ថ្ងៃទី​​១៣ ខែ​តុលា ​ពិភាក្សា​​ករណី​ជនជាតិ​ថៃ​២​នាក់​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា

កាសែត​ម៉ៈទិឆុន របស់​ថៃ ចេញ​ផ្សាយ​ថ្ងៃទី​៥ ខែ​តុលា​នេះ បាន​ឲ្យ​ដឹង​ថា គណៈ​កម្មាធិការ​ការបរទេស​ នៃ​រដ្ឋសភា​ថៃ គ្រោង​នឹង​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែ​តុលា ខាង​មុខ​នេះ ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ករណី​ជន​ជាតិ​ថៃ​២​រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា។


 កាសែត​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ប្រតិភូ​ដែល​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋសភា និង​គណៈ​កម្មាធិការ​ការបរទេស​កម្ពុជា និង​ចូល​ធ្វើ​​គារវកិច្ច​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន ពិភាក្សា​អំពី​ករណី​ជនជាតិ​ថៃ​​ឈ្មោះ​វីរៈ និង​នាង​រាទ្រី ដែល​កំពុង​ជាប់​ពន្ធ​នាគារ​នៅ​ប្រទេស​កម្ពុជា​។
​ចំណែក​មន្រ្តី​កម្ពុជា​មិន​​ទាន់​មាន​ការ​អត្ថាធិប្បាយ​យ៉ាង​ណា ជុំ​វិញ​គម្រោង​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា របស់​​ប្រតិភូ​គណៈ​កម្មាធិការ​ការបរទេស​ នៃ​រដ្ឋសភា​ថៃ នៅ​ឡើយ​ទេ៕

No comments:

Post a Comment

yes