សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 6, 2011

មាសធ្លាក់ថ្លៃ​ដោយសារអ្នក​វិនិយោគ​នាំ​គ្នា​លក់ចេញ


 តម្លៃ​មាស​ធ្លាក់ចុះ​បន្តបន្ទាប់​ក្នុងសប្តាហ៍នេះ​ ព្រោះអ្នក​វិនិយោគលក់​ចេញ​ដើម្បី​​ស្តារ​ការ​ខាត​​បង់​ក្នុងទីផ្សារ​​មួយ​ទៀត។ ​​ឯតម្លៃ​ប្រាក់​​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​​រយៈ​ពេល​៨ខែនេះ។​


 ផ្សារហ៊ុន​អាមេរិក ​Standard& Poor ​​បាន​​ធ្លាក់ចុះ​ដោយសារក្តី​កង្វល់ពីកញ្ចប់​ប្រាក់ជំនួយ​លើកទី២ដល់​ប្រទេសក្រិក ​ដែលមាន​សភាព​មិនល្អ​ និងអាច​រីករាល​ដាល​​វិបត្តិ​ដល់​​ប្រទេស​ផ្សេង​ ដោយសារប្រាក់​បំណុលរបស់​រដ្ឋក្នុង​ទ្វីប​អឺរ៉ុប​ ហើយបន្ត​គំរាមកំហែ​ដល់ធនាគារ​។ វត្ថុធាតុដើម​ទាំង២៤ផ្សេង​ទៀតនៃក្រុមហ៊ុន​ S&P GSCI ​បានធ្លាក់​ចុះទាបបំផុត​ក្នុងរយៈ​​១០​ខែ​កន្លង​​មកនេះ ​តាមតម្លៃមាស​ និងប្រាក់ ។​


 មាសបានធ្លាក់​ចុះ១៦ភាគរយពី​តម្លៃជាប់​កំណត់​ត្រាកាលពីថ្ងៃទី៦​កញ្ញា​ដែលមានតម្លៃ​ ១.៩២៣,៧​ដុល្លារក្នុងមួយអោន​(មួយអោន=​28ក្រាម។​ពេលនេះតម្លៃមាស​ធ្លាក់ចុះ​​២,៥​ភាគរយ ​ស្មើនឹង​១.៦១៦​ដុល្លារ​​ក្នុង​មួយ​អោន​គិត​ត្រឹម​ម៉ោង​១​និង៤០នាទី​ក្នុងទីផ្សារញូវយ៉ក។​ ចំណែក​ ប្រាក់ធ្លាក់ចុះ៣,១ភាគ​រយ​និង​ប្លាទីន​ធ្លាក់ចុះ៣,២​ភាគ​រយ៕

No comments:

Post a Comment

yes