សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 6, 2011

សិង្ហ​បុរី​គាំ​ទ្រ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​2012ខាង​មុខ​


 លោក​អ៊ាង សុផល្លែត​ ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នារសៀល​ថ្ងៃ​ទី​៥ ខែ​តុលា នៅ​វិមាន​សន្តិ​ភាព​ លោក​ ក-សានមូ​ហ្គាម រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​សិង្ហ​បុរី​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ទី​១​​របស់​លោក​មក​កាន់​កម្ពុជា​ក្នុង​ឋានៈ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស។ ​ លោក​កត់​សម្គាល់​ឃើញ​ថា រវាង​កម្ពុជា និង​សិង្ហ​បុរី​កំពុង​តែ​មាន​ទំនាក់ទំនង​ល្អ​។ គោល​បំណង​របស់លោក​មកកាន់​កម្ពុជា​នៅ​ពេល​នេះ​គឺ​ដើម្បី​បន្ត​ទំនាក់​ទំនង​ល្អ​នេះ ​និង​បញ្ជាក់​នូវ​ជំហ​រគាំទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​សិង្ហ​បុរី​ដល់កម្ពុជាធ្វើ​ជា​​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ​។


 លោក​​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ហោ ណាំ​ហុង ហើយ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ផ្តោត​ទៅ​លើ​​​ការ​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​កសិ​កម្ម​ ជា​ពិសេស​ការវិនិយោគ​ទៅ​លើ​ការ​កែ​ច្នៃ​អង្ករ​សម្រាប់​នាំ​ចេញ​។


 ជាការ​ឆ្លើយ​តប​សម្តេចអគ្គ​​មហា​​សេនា​បតីតេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍​ថា សម្តេច​​បាន​សង្កេត​ឃើញ​​មាន​ប្រជាជន​​កម្ពុជា​ជា​ច្រើន​ធ្វើ​ដំណើរ​​ទៅ​សិង្ហ​បុរី​ ហើយ​​ទីនោះ​​មាន​បំរើ​ផ្នែក​សុខភាព​ដល់​ប្រជា​ជន​កម្ពុជា​ផងដែរ ។ នេះ​គឺ​​​ឆ្លុះ​បញ្ចាំង​អំពី​​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេសយើង​ទាំងពីរ ។


 ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​​លើ​វិស័យ​​​​​​​​​​​កែច្នៃ​ ផលិតផល​កសិកម្ម​ ជាពិសេស​អង្ករ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា កម្ពុជា​ឆ្នាំនេះទោះបី​មានទឹកជំនន់​ក្តី ​អាច​​នៅ​មាន​ស្រូវ​ប្រមាណ​​៤លាន​​តោន​​សម្រាប់​​នាំចេញ​។ ទាំង​នោះ​គឺជា​សក្តានុពល​​មួយ​​ដែល​​សម្តេច​​​ចង់​ឱ្យ​សិង្ហបុរី​​​មក​វិនិយោគ​​​លើ​ការ​កែច្នៃ​ផលិតផល​ស្រូវ​ដើម្បី​នាំចេញទៅប្រទេស​ក្រៅ​ក៏ដូចជា​​នាំចេញ​​ទៅប្រទេស​សិង្ហបុរីផងដែរ ៕








ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes