នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១១ ក្រសួងការបរទេសកម្ពុជាបានប្រកាសដោយមានការណែនាំក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្ដល់វិភាគទានដ៏ស្ដូចស្ដើងបំផុតចំនួន ៥០,០០០ដុល្លារ ដើម្បីចូលរួមជួយសម្រួលទុក្ខលំបាកដ៏ជនរងគ្រោះដោយទឹកជំនន់នៅប្រទេសថៃ និងចំនួន៥០,០០០ដុល្លារទៀតសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់នៅប្រទេសវៀតណាម ។
បើទោះបីជាក្នុងពេលនេះប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ក៏ដោយនេះសរបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនត្រឹមគិតគូរដល់ប្រជាជនកម្ពុជាកំពុងរងគ្រោះដោយទឹកជំនន់ប៉ុណ្ណោះទេ គឺសម្ដេចបានគិតគូរដល់ប្រទេសជិតខាងដែលកំពុងទទួលរងគ្រោះដោយទឹកជំនន់នេះដែរ ។
សូមជម្រាបថា សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១ ម្សិលមិញបានបង្ហាញថា ឯឧត្ដមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសកម្ពុជា និងប្រគល់វិភាគទាននេះជាមូលប្បទានប័ត្រទៅឯកអគ្គរដ្ឋទូតថៃ និងឯកអគ្គរដ្ឋទូតវៀតណាម នៅព្រឹកនេះ ៕
ពីគេហទំព័រ៖ វរជនខ្មែរ
No comments:
Post a Comment
yes