អង្គការលីកាដូ រួមជាមួយអង្គការជាដៃគូនៅប្រទេសថៃ បានជួយសង្គ្រោះពលករចំនួន ៧នាក់ ដែលចាញ់បោកមេខ្យល់នាំទៅប្រទេសថៃ ឲ្យបានវិលត្រឡប់មកស្រុកវិញ។
លោក សៅរ៍ ប៊ុនណាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅខេត្តកោះកុង កាលពីថ្ងៃពុធ ទី១៩ ខែតុលា បានឲ្យដឹងថា អ្នកទាំង ៧នាក់នោះ មានបុរសពីរនាក់ និងស្ត្រី ២នាក់ជាប្រពន្ធ ព្រមទាំងកូនតូចៗ ៣នាក់ទៀត។
ប្ដីប្រពន្ធ និងកូនៗទាំងពីរគ្រួសារនេះមានស្រុកកំណើតនៅខេត្តកណ្ដាល ហើយត្រូវមេខ្យល់ល្បួងថា នឹងនាំទៅធ្វើជាកម្មករនៅប្រទេសថៃ។ ប៉ុន្តែលុះពេលទៅដល់ប្រទេសថៃ បុរស ២នាក់ជាប្ដីត្រូវគេបង្ខំឲ្យចុះទូកនេសាទ។
ក្រុមគ្រួសារទាំងពីរត្រូវគេនាំទៅប្រទេសថៃ តាំងពីថ្ងៃទី១៧ ខែកញ្ញា ហើយទើបនឹងសង្គ្រោះបានមកវិញ កាលពីថ្ងៃពុធ ទី១៩ តុលា។ បច្ចុប្បន្នពលរដ្ឋទាំង ៧នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌល HTC ក្នុងខេត្តកោះកុង ហើយគ្រោងនឹងធ្វើដំណើរទៅស្រុកកំណើតវិញនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះ៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes