សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

CITA រៀប​ចំ​ទិ​វា​គ្រូ​បង្រៀន​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៥ តុលា​ នៃ​ការ​ចុះ​ហត្ថ​លេខា​របស់​អង្គការ​​ UNESCO


 ទិវា​គ្រូបង្រៀន​ពិភព​លោក​ គឺជា​ទិវា​អន្ដរជាតិ​មួយ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើឡើង​ជារៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​០៥ ខែតុលា​ដើម្បី​ជា​ពិធី​ប្រារព្ធ​តួនាទី​គ្រូ​បង្រៀន​ក្នុង​ការ​ផ្ដល់​គុណភាព​នៃការ​អប់​រំ​នៅ​គ្រប់​កម្រិត​ ។
ហើយ​វាជា​ការ​ប្រារព្ធ​ខួប​នៃ​ការ​ចុះហត្ថ​លេខា​​​​នៅ​ក្នុ​ងឆ្នាំ​១៩៦៦ នៃ​អនុសាសន៍​របស់​​អង្គការ​យូនីស្កូ(UNESCO) និង​អង្គ​ការ​​ពលកម្ម​អន្ដរជាតិ​(ILO)ស្ដីពី​កម្រិត​​ស្ថានភាព​គ្រូ​បង្រៀន​ក្នុងការ​ផ្ដល់​នូវ​គុណ​ភាព​នេះ​ការ​អប់​រំ​គ្រប់​កម្រិត​ ។

 ប្រធានសមាគមគ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​លោក រ៉ុង​ ឈុន មាន​ប្រសាសន៍​ថា រាជរដ្ឋ​ាភិបាល​ត្រូវ​យក​ចិត្ដទុកដាក់អំពី​តួនាទី​ដ៏សំខាន់​ក្នុងការ​ផ្ទេរ​ចំណេះ​ដឹង​ជូន​ដល់​ប្អូន​ៗ​យុវជន​ជំនាន់​ក្រោយ​ ។

 លោក​ រ៉ុង​ ឈុន​ បន្ដឲ្យ​ដឹងថា ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ប្រារព្ធ​ខួប​នៃ​ការ​ចុះ​ហត្ថ​លេខា​របស់​អង្គការ​យូ​ណេ​ស្កូ(UNESCO) និង​(ILO)ឆ្នាំ​១៩៦៦ ស្ដី​ពី​អនុសាសន៍នៃ​ស្ថាន​ភាព​របស់​គ្រូ​បង្រៀន​ ហេតុ​នេះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​មាន​វិធាន​ការ​ទទួល​យក​តាម​អនុសាសន៍​អង្គការ​យូណេស្កូ (UNESCO)​ បាន​បញ្ជាក់​យ៉ាងច្បាស់​ក្នុង​ការ​ជួយ​លើក​កម្ពស់​គុណភាព​នៃការ​អប់់រំ​ និង​បង្កើន​សមត្ថភាព​ធនធាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដើម្បី​ធានាក្នុងការ​អភិវឌ្ឍ​ន៍​សង្គម​ និង​សេដ្ឋ​កិច្ច​កម្ពុជា​ថ្វី​បើ​គ្រូ​បង្រៀន​កំពុង​បាន​ប្រឈម​មុខ​ទៅ​និង​បញ្ហា​ជា​ច្រើន ។
ក្នុងឱកាស​នោះ​ដែរ​លោក រ៉ុង ឈុន​ បាន​លើក​សំណើរ​មួយ​ចំនួន​ស្នើទៅ​ថ្នាក់​ដឹក​នាំ​ និង​ស្ថាប័ន​រដ្ឋ​រួម​មាន​ រដ្ឋសភា​ ព្រឹទ្ធ​សភា​ រាជ​រដ្ឋ​ភិបាល​ និង​ស្ថាបន​ពាក់​ព័ន្ធ​ ទាំង​អស់​មាន​ដូច​ខាងក្រោម​ដំឡើង​តម្លៃ​ឯក​តា​នៃ​សន្ទ​ស្សន៍​បៀវត្សន៍​មូល​ដ្ឋាន​មន្ដ្រី​ រាជ​ការ​ស៊ី​វិល​(គ្រូបង្រៀន​)ឲ្យ​បាន​ចំនួន​៣,៥០០រៀល​ ចាប់​ពី​ដើមឆ្នាំ២០១២-២០១៥ ឲ្យ​៦,៧០០​រៀល ក្នុងមួយ​សន្ទស្សន៍
-ផ្លាស់​ប្ដូរ​ទម្រង់​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗរបស់​គ្រូ​បង្រៀន​
-លើក​ទឹក​ចិត្ដ​គ្រូ​បង្រៀន​ឲ្យមាន​ការ​ចូល​រួម​ក្នុង​គោល​នយោ​បាយ​អប់​រំ​ និង​ការ​គ្រប់​គ្រង
-ទទួល​ស្គាល់​សិទិ្ធ​សហជីព​និង​សិទ្ធ​ចរចាជា​សមូហភាព​របស់​គ្រូ​បង្រៀន
-ត្រូវ​លប់​បំបាត់​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​វិស័យ​អប់​រំ​ និង​ធ្វើ​ឲ្យ​គុណភា​ព​អប់​រំ​ប្រសើរ​ឡើង​ ។

 ទាក់​ទង​ជាមួយ​បញ្ហាចំនួន​៥ ដែល​បាន​លើកឡើង​ខាងលើ​នេះ​សមាគម CITA នៅមាន​សំណើរជា​ច្រើន​ទៀត​ រៀប​ចំរួច​ជាស្រេច​ដើម្បី​លើក​យក​មក​ធ្វើ​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ និង​ក្រសួង​អប់​រំ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​អាច​ធ្វើ​ទៅបាន​ និង​ទទួល​បាន​សារប្រយោជន៍ទាំង​អស់គ្នា ។

 សូមជម្រាបថា ទិវា​ប្រារព្ធ​គ្រូបង្រៀនពិភព​លោក​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​៥ ខែតុលា ឆ្នាំ២០១១ នេះ​មាន​ការ​ចូល​រួម​ពី​អ្នក​គ្រូ​ លោកគ្រូ ចំនួន​១៨ខេត្ដ​ក្រុង​ អង្គ​​ការ​ក្រៅ​រដ្ឋាភិបាល​ និង​បក្ស​ប្រឆាំង​ចូល​រួម​ស្ថានប័នពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​សរុប​ប្រមាណ​ជាង​២០០នាក់​នៅ​លើ​ទីលាន​ប្រជា​ធិបតេយ្យ​ ។ បន្ទាប់មក​ហែរ​ក្បួន​យក​ញាត្ដិ​ទៅ​ដាក់​នៅ​ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​ ហើយ​ឆ្ពោះ​ទៅ​កាន់​ខុទ្ទការល័យ​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ដាក់​ញាត្ដិ​ជូន​ និង​បន្ដ​ទៅកាន់​មន្ទីរ​រដ្ឋសភា ៕




ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes