សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

ព្រះ​សង្ឃ​មួយ​អង្គ​ធ្វើអត្តឃាត​លោត​ពីលើ​សំណង់​ព្រះវិហា​រកម្ពស់​8,50​មគ្មាន​នរណា​ដឹង


 សង្ឃ​មួយ​អង្គ​នាម​ស៊ាន អ៊ុច មាន​ព្រះ​ជន្ម​២៧​ឆ្នាំ​ គង់​នៅ​វត្ត​កោះ​គ្រឹស្នា ស្ថិត​នៅ​ឃុំ​ឫស្សី​ស្រុក​ខាង​លិច​ ស្រុក​កំពង់​ត្រា​ច បាន​ធ្វើ​អត្ត​ឃាត​ដោយ​លោត​ពី​លើ​ព្រះ​វិហារ​ថ្មី​កម្ពស់​​៨​ម៉ែត្រ​កន្លះ​ ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​ឡើយ។


 បើ​តាម​ការ​អះអាង​របស់​នគរ​បាល​ស្រុក​ដែល​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដំបូង​ថា សង្ឃ​អង្គ​នេះ​ទំនង​ជា​លោត​សម្លាប់​ខ្លួន​នៅ​ចន្លោះ​ម៉ោង​៧​យប់​ទៅ​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៧ វិច្ឆិកា ។ តាម​សំដី​របស់​បុរស​ចំណាស់​ឈ្មោះ​ស៊ាន រេង អាយុ​៥៥​ឆ្នាំ ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៨ វិច្ឆិកា រូប​គាត់​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​អង្គ​​ឆាន់ ព្រោះ​លោក​មក​សឹង​នៅ​ក្នុង​ព្រះ​វិហារ​ចាស់​ ។ ពេល​​បើក​ទ្វារ​បន្ទប់​ដែល​សឹង​ជា​ប្រចាំ​រក​មើល​មិន​ឃើញ​ ក៏​បាន​ចេញ​មក​ក្រៅ​វិញ​ ហើយ​សួរ​សង្ឃ​ឯ​ទៀត​ក៏​គ្មាន​អង្គ​ណា​បាន​ឃើញ​ គាត់​ក៏​ដើរ​ទៅ​មើល​នៅ​លើ​ព្រះ​វិហារ​ថ្មី​ដែល​កំពុង​សាង​សង់​ ស្រាប់​តែ​ឃើញអនិច្ច​ធម្ម​ដោយ​មាន​​ប្រឡាក់​ឈាម​នៅ​​ព្រះ​កេស​ទើប​មាន​ការ​ឆោ​ឡោ​ ហើយ​ក៏​មាន​ការ​សង្ស័យ​​ជារឿង​ឃាត​កម្ម​ធ្វើ​គុត​ព្រះ​សង្ឃ​ ។

 លោក​ឃួន សុវណ្ណ អធិការ​នគរ​បាល​ស្រុក​​មាន​ប្រសាសន៍​ថា ដំបូង​ឡើយ​យើង​សង្ស័យ​ថា សង្ឃ​នេះ​ត្រូវ​បាន​គេ​ធ្វើ​គុត​ទើប​ភ្លាមៗ​នោះ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ និង​នគរ​បាល​ការិយា​ល័យ​បច្ចេក​ទេស​ខេត្ត​ រួម​ទាំង​មន្ត្រី​ប៉េ​អឹម​ស្រុក​មក​ត្រួត​ពិនិត្យ។ លោក​ឃួន សុវណ្ណ អធិការ​នគរ​បាល​ស្រុក​បាន​និយាយ​ថា នៅ​កន្លែង​កើត​ហេតុ​គេ​ឃើញ​មាន​ស្បែក​ជើង​របស់​សង្ឃ​អង្គ​នេះ​មួយ​គូ​ និង​បារី​១​កញ្ចប់​ និង​លុយ​២.៥០០​រៀល​សៀត​ទុក​នៅ​ក្រហែង​ឥដ្ឋ​ជញ្ជាំង​ព្រះ​វិហារ​។ លោក​ឃួន សុវណ្ណ​ និយាយ​ថា ជំហាន​ដំបូង​យើង​សង្ស័យ​ថា រឿង​ឃាត​កម្ម​ និង​រឿង​សង្ឃ​ធ្វើ​អត្ត​ឃាត​ តែ​ក៏​ត្រូវ​រង់​ចាំ​ចម្លើយ​​ពី​នគរ​បាល​ដែល​ធ្វើ​កោសល្យ​វិច័យ។


 លោក​សុខ សាកាន ប្រធាន​នគរ​បាល​ការិយា​ល័យ​បច្ចេក​ទេស​ខេត្ត​បាន​​​ប្រាប់​ឱ្យ​​ដឹង​ថា សង្ឃ​មួយ​អង្គ​នេះ​គ្មាន​នរ​ណា​ធ្វើ​គុត​ទេ គឺ​លោក​ឡើង​តាម​ជណ្តើរ​​ជាង​សំណង់​ ហើយ​ក៏​លោត​មក​ដី​កំពស់​៨​ម៉ែត្រ​កន្លះ បែក​ព្រះ​កេស​ហូរ​ឈាម​តែ​ម្តង​។ លោក​សុខ សាកាន បាន​ប្រាប់​បន្ត​ថា សង្ឃ​អង្គ​នេះ​​មាន​របួស​ត្រង់​ព្រះ​កេស​​ធ្ងន់​ និង​គ្មាន​របួស​បាក់​ដៃ​ជើង​ទេ​។


 ញោម​ប្រុស​សង្ឃ​អង្គ​នេះ​បាន​និយាយ​ប្រាប់​នគរ​បាល​​ថា លោក​អាពាធ​​ជា​ញឹក​ញាប់​ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​​វិញ​។ លោក​មិន​មាន​​ញោម​ស្រី​ទេ គឺស្លាប់​តាំង​តែ​នៅ​ក្មេង​មក​ម្លេ៉ះ។ បន្ទាប់​ពី​ម្តាយ​ស្លាប់​ទៅ​​រយៈ​ពេល​ជាង​១០​ឆ្នាំ​មុនព្រះ​អង្គ​ស៊ាន អ៊ុច ក៏​បួស​ជា​សង្ឃ​តាំង​ពី​នៅ​ព្រះ​ជន្ម​១៨​ឆ្នាំ​ តែ​ក្រោយ​មក​ក៏​បាន​សឹក​ ហើយ​ទៅ​ស្រុក​ថៃ​ ស្រាប់​តែ​វិល​មក​វិញ​សុំ​បួស​ជា​សង្ឃ​ម្តង​ទៀត​។ ការ​បួស​ជា​សង្ឃ​​មិន​សូវ​និយាយ​ និង​មិន​ដើរ​បិណ្ឌ​បាត​ទេ ។


 បើ​តាម​អបិយ​ជំនឿ​គេ​និយាយ​ថា សង្ឃ​អង្គ​នេះ​ខុស​ចាស់​ទុំ​ដូន​តា​ និង​មួយ​ទៀត​ថា ខុស​គ្រូ​ តែ​ក៏​មាន​អ្ន​ក​ខ្លះ​​​និយាយ​ថា សង្ឃ​នេះ​ទំនង​ជា​តូច​ចិត្ត​ពី​រឿង​អ្វី​មួយ​ ឬ​ក៏​កើត​ជំងឺ​អ្វី​ទើប​សម្រេច​ចិត្ត​សម្លាប់ខ្លួន​បែប​នេះ​។


 លោក​គង់ សុខន ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​​ប្រាប់​ឱ្យ​ដឹង​ថា ឆ្លង​តាម​ការ​ស្រាវ​ជ្រាវ​របស់​នគរ​បាល​គេ​អាច​ដឹង​ថា សង្ឃ​​អង្គ​នេះ​មាន​ជំងឺ​សរ​សៃ​ប្រសាទ​ក៏​ថា​បាន​ ឬ​ថា​​កម្រោល​ចូល​ក៏​ថា​បាន​ទើប​លោត​ធ្វើ​អត្ត​ឃាត​​បែប​នេះ ៕










កោះសន្តិភាព

No comments:

Post a Comment

yes