សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

ស្ត្រី​ក្រមុំ​ចាស់​ម្នាក់​ត្រូវ​ឃាតករ​ចាប់​រំលោភ​រួច​សម្លាប់​

 ស្ត្រី​ក្រមុំចាស់​ម្នាក់​ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ រួច​សម្លាប់ចោល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់​យ៉ាង​អាណោចអាធ័ម​បំផុត​ហើយ​សា​កសព​ត្រូវ​បាន​អ្នក​ស្រុក​ប្រទះ​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​ ២៧ ​ខែ​ វិច្ឆិកា​ ឆ្នាំ ​២០១១​នេះ​ ស្ថិតនៅ​ចម្ងាយ​១០​ម៉ែត្រ​ប៉ុណ្ណោះ​ ពី​ខាង​កើត​ផ្ទះ​ ក្នុងភូមិ​ ក្រាំង​តាត​ន់​ ឃុំ​ តាំង​ស្យា​ ស្រុក​ ភ្នំស្រួច​ ខេត្ត ​កំពង់ស្ពឺ។​


 អំពើ​ឃាតកម្ម​រំលោភ​ហើយ​សម្លាប់​ស្ត្រី​ក្រមុំចាស់​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១១១កន្លងមកនេះ។ ជនរងគ្រោះ​មានឈ្មោះ មន សុខ ហៅ អិត ភេទ​ស្រី អាយុ ៣៦ ឆ្នាំ​ជា​ស្ត្រី​ក្រមុំចាស់ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខា​ងលើ។


 លោក ភោគ សម្បត្តិ នាយរង​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១១ ថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ឃាតករ ចាប់រំលោភ​សេពសន្ថវៈ បានសម្រេច​រួច​ទើប​សម្លាប់ចោល​តែម្ដង។ លោក បាន​បន្ត​ថា ឆ្លងតាម​ការស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១១ ស្ត្រី​រងគ្រោះ​បាន​ទៅ​អង្គុយ​ជជែក​លេង​នៅផ្ទះ​អ្នកជិតខាង​ដល់​យប់​ជ្រៅ​បន្តិច បាន​ត្រឡប់​មកផ្ទះ​វិញ ដោយ​ដេក​ជាមួយ​ក្មួយ​ម្នាក់ទៀត ដែល​មាន​អាយុ​ទើបតែ៦ឆ្នាំ​ប៉ុណ្ណោះ៕


 លោក ភោគ សម្បត្តិ​បាន​បន្ត​ថា រហូតដល់​ព្រឹក​ឡើង​ក្មួយ​របស់​ជនរងគ្រោះ បាន​ដើរលេង​ធម្មតា ដោយឡែក​សាក​សព​មិន​ត្រូវ​បាន​ក្រុមគ្រួសារ​ចាប់អារម្មណ៍​នោះ​ទេ។ លុះ​រសៀល​ស្រាប់តែ​អ្នកភូមិ​ដើរទៅ​ស្រែ ប្រទះឃើញ ដេក​ស្លាប់ ទើប​មានការ​ភ្ញាក់ផ្អើល​បែបនេះ។ លោក បន្តថា ករណី​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​នេះ ជំនាញ​កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕






កម្ពុជាថ្មី

No comments:

Post a Comment

yes