សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 3, 2011

មេធាវីសាលារាជធានីភ្នំពេញប្តឹងពលរដ្ឋបឹងកក់ពីបទបរិហាកេរ្តិ៍យកកាសែត ភ្នំពេញប៉ុស្តិ៍ដាក់បន្ទុក

 ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹង២នាក់ដែលត្រូវបានចូលខ្លួនទៅបំភ្លឺនៅចំពោះមុខក្រឡាបញ្ឆីនាព្រឹកថ្ងៃទី០២ វិច្ឆិកា បានសំណូមពរអោយតុលាការកុំចាត់ការលើបណ្តឹងរបស់មេធាវី សួង សុផល 
ដែលតំណាងអោយសាលារាជធានីភ្នំពេញ ដែលបានប្តឹងពួកគាត់ពីបទបរិហាកេរ្តិ៍ និងឈប់ប្តឹង
ប្រជាពលរដ្ឋនៅតំបន់បឹងកក់។ នេះបើតាមការអះអាងអោយដឹងរបស់អ្នកស្រី ទេព វណ្ណីនិងអ្នកស្រី 
ហេង មុំ នៅរសៀលថ្ងៃទី០២ វិច្ឆិកា។

 អ្នកស្រី ទេព វណ្ណី បានអោយដឹងថា ក្រឡាបញ្ឆីបានធ្វើការសាកសួរពីការប្តឹងចោទរបស់មេធាវី សួង សុផល ដែលជាមេធាវីតំណាងអោយសាលារាចធានីភ្នំពេញ។ ហើយការប្តឹងនេះគេសំអាង
ទៅលើសារព័ត៍មាន ភ្នំពេញប៉ុស្តិ៍ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១១ សម្រាប់ធ្វើ
ជាការចោទប្រកាន់ពួកគាត់ ដែលបានស្រង់សំដីពួកគាត់មកចុះផ្សាយថា ប្រហែលជាមានការ
បង្កប់អំពើពុករលួយមួយនៅក្នុងរឿងដីធ្លីបឹងកក់ ហើយឥឡូវបានលេចឡើងមែនគឺមានការកេង
ខុសប្រក្រតីដោយសារមានការកេងប្រវ័ញ្ចដីប្រហែលជាយកទៅអោយក្រុមហ៊ុនដោយគេយក
ចំនុចត្រង់នេះមកគាបសង្កត់ពួកគាត់ថា បាននិយាយបរិហាកេរ្តិ៍។

 អ្នកស្រី ទេព វណ្ណី បានបន្តថា ពួកគាត់មិនយល់ពីបទបរិហាកេរ្តិ៍អ្វីទេ ពីព្រោះថាពួកគាត់មិនមាន
ពេលទំនេរទៅបរិហាកេរ្តិ៍អ្នកណាទេ។ ដោយនិយាយតែពីការឈឺចាប់របស់ប្រជាពលរដ្ឋការរំលោភ
សិទ្ធិ ការរំលោភសិទ្ធិរស់នៅ សិទ្ធិលំនៅដ្ឋាន ហើយការនិយាយរបស់ពួកគាត់ទាំងប៉ុន្មានមិនមែន
ហៅថាជាការបរិហាកេរ្តិ៍ទេ។ ហើយបើនិយាយថា ប្តឹងជំនួសអោយស្ថាប័នខាងសាលាក្រុងក៍
ដោយធម្មតាស្ថាប័នគឺមិនដែលចេះប្រព្រឹត្តអំពើអ្វីមួយទេ ពីព្រោះស្ថាប័នគ្រាន់តែជានាមជាឈ្មោះ
ទេ មានតែបុគ្គលទេជាអ្នកប្តឹងហើយបុគ្គលអ្នកប្តឹងពួកគាត់មានតែបុគ្គលនោះប្រព្រឹត្តអំពើពុករលួយ
មែនបានជាយកពាក្យបែបនេះមកប្តឹងប្រជាពលរដ្ឋ។

 អ្នកស្រី ទេព វណ្ណី និងអ្នកស្រី ហេង មុំក៍បានសំណុំពរទៅព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ
ជួយរកយុត្តិធម៌អោយពួកគាត់ដែលជាអ្នករងគ្រោះពិតប្រាកដ មិនមែនប្រជាពលរដ្ឋរងគ្រោះត្រូវ
បានកែប្រែក្លាយទៅជាជនល្មើសទៅតាមការចោទប្រកាន់របស់គេដូច្នេះទេ។ ទង្វើដែលគេធ្វើមក
លើប្រជាពលរដ្ឋរាប់មិនអស់ មិនចេះចប់មិនចេះហើយទេ។ សូមអោយជួយរកយុត្តិធម៌ជូនដល់
ប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ និងសូមអោយបញ្ឈប់ការចោទប្រកាន់មកលើប្រជាពលរដ្ឋ
ទៅតាមដើមបណ្តឹង។

 ចំណែកមេធាវី សួង សុផល ដែលតំណាងអោយសាលារាជធានីភ្នំពេញមិនអាចសុំការអត្ថាធិប្បាយ
បានទេជុំវិញការប្តឹងប្រជាពលរដ្ឋខាងលើនេះដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕

No comments:

Post a Comment

yes