សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 22, 2011

នួន ជា ​វាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​វៀតណាម


នួន ជា ឬ​បង​ធំ​ទី ២ នៃ​របប​ខ្មែរ​ក្រហម នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​ស្ដី​បន្ទោស​យ៉ាង​ខ្លាំងៗ​ទៅ​លើ​បក្ស​កុម្មុនិស្ត​វៀតណាម​ថា បាន​បំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា ដោយ​បាន​​រារាំង​វឌ្ឍនភាព​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា។
ថ្លែង​នៅ​ក្នុង​បន្ទប់​សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១១​នេះ ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​មាន​ប្រសាសន៍​ថា​៖ «វៀតណាម​ធ្លាប់​បាន​និយាយ​ប្រាប់​ថា ពួក​មិត្ត​(មេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា) ពុំ​ចាំ​បាច់​តស៊ូ​អាវុធ​ទេ វិល​ទៅ​តស៊ូ​នយោបាយ​វិញ​ទៅ។ ចាំ​វៀតណាម​រំដោះ​ហើយ វៀតណាម​នឹង​ជួយ​រំដោះ​ទីក្រុង​ភ្នំពេញ​ត្រឹម​រយៈ​ពេល ២៤​ម៉ោង ដោយ​ត្រៀម​តែ​អ្នក​នាំ​ផ្លូវ​ឲ្យ​កង​ទ័ព​វៀតណាម​បាន​ហើយ»។



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes