ល្ងាចថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១១នេះនៅក្នុងទីស្នាក់ការគណបក្ស សម រង្ស៊ី។
នៅក្នុងជំនួបរវាងលេខាទូតទី១ទទួលបន្ទុកកិច្ចការនយោបាយរបស់ស្ថានទូតសហរដ្ឋអាមេរិក
និងលោកស្រី មូរ សុខហួរ បានផ្តោតសំខាន់ទៅលើបញ្ហារបស់អ្នកតំណាងរាស្ត្រចំនួន៣រូបដែល
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍បន្ទាប់ពីជំនួបចប់ថា លេខាទូតទី១ទទួលបន្ទុកកិច្ចការ
នយោបាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គេបានអោយធ្វើការបំភ្លឺពីបញ្ហាសន្និសីទ
កាសែតកាលពីថ្ងៃទី២១វិច្ឆិកា ពីការលាលែងរបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន៣រូប
អត់មានអ្វីលើសពិការធ្វើសន្និសីទកាសែតទេ។
លោកស្រី មូរសុខហួរ បានមានប្រសាសន៍បន្តថា បន្ទាប់ពីការលើកឡើងរបស់លោកស្រីរួច លេខា
ទូតទី១សហរដ្ឋអាមេរិកថា គេនឹងយករឿងនេះដើម្បីបញ្ឆូនទៅដល់វ៉ាស៊ីនតោន។
សូមជម្រាបថា អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ចំនួន៣រូប កាលពីថ្ងៃទី២១វិច្ឆិកា បានដាក់
លិខិតជាផ្លូវការជូនទៅប្រធានរដ្ឋសភា ពីការលាលែងពីអ្នកតំណាងរាស្ត្រ ចាប់ពីថ្ងៃទី២១ វិច្ឆិកា
ឆ្នាំ២០១១ តទៅ។ អ្នកតំណាងរាស្ត្រដែលលាលែងមានដូចជា លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខា
ធិការ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។ លោកស្រី ថាក់ ឡានី អ្នកតំណារាស្ត្រមណ្ឌល
កំពង់ចាម និងលោក នុត រំដួល អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
ការលាលែងនេះត្រូវបានអ្នកទាំងបីលើកឡើងថា ដោយសារតែមិនអាចទ្រាំឲ្យរដ្ឋាភិបាលមលើ
ងាយរដ្ឋសភាដូចសព្វថ្ងៃ តទៅទៀតបានទេ។ ហើយការលាលែងគឺជាមធ្យោបាយចុងក្រោយដើម្បី
ពញ្ញាក់អារម្មណ៍ថ្នាក់ដឹកនាំប្រទេសឲ្យយកចិត្តូកដាក់ដោះស្រាយបញ្ហាពីរធំៗ ដោយ បញ្ហាទី១
រដ្ឋាភិបាលត្រូវបញ្ឈប់ការរឹបអូសដីធ្លី ផ្ទហសម្បែងប្រជាបលរដ្ឋ។ បញ្ហាទី២ រដ្ឋាភិបាលត្រូវប្តូរ
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បបញ្ឈប់ការលួចបន្លំសន្លឹកឆ្នោតនិង
ការបំភ្លៃឆន្ទះប្រចាពលរដ្ឋ៕
No comments:
Post a Comment
yes