សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 25, 2011

ឃាត់ខ្លួនជនសង្ស័យម្នាក់សម្លាប់ស្ដ្រីលក់គ្រឿងក្រអូបផ្សារអូរឫស្សី


 បន្ទាប់ពីមានអំពើឃាតកម្មសម្លាប់ស្ដ្រីម្នាក់ដោយអារ.ក និងកាត់ដៃស្លាប់​ប្លន់យកខ្សែដៃបា្លទីន​ទម្ងន់​១​តម្លឹង កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១រួចមក នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា សមត្ថកិច្ច នគរបាលខណ្ឌ៧មករាមានការសង្ស័យទៅ​លើបុរសម្នាក់ដែលមានទី​លំនៅជាប់​គ្នា​ថាជាជនដៃដល់ ហើយបាននាំខ្លួនទៅ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ ។

បុរសជាប់សង្ស័យថាជាជនដៃដល់​សម្លាប់​ស្ដ្រី​លក់​គ្រឿងក្រអូប​នៅផ្សារអូរឫស្សី​រូបនេះ​ឈ្មោះ​ម៉ា ជីគីម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​មិនពិត​ប្រាកដ ស្នាក់នៅជិតផ្ទះជនរងគ្រោះមាន​ទីតាំង​ផ្ទះលេខ៤៦ ជាន់ទី៤Eo ផ្លូវលេខ១០៨ សង្កាត់​អូរឫស្សី១ ខណ្ឌ៧មករា ។


​មន្ដ្រីនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះបន្ទា​ប់ពី​សមត្ថ​កិច្ច​ស៊ើបអង្កេត ស្រាវជ្រាវនៅ កន្លែង​កើតហេតុ​ឃើញជន​សង្ស័យមាន​ដាច់ស្នាម​របួស​នៅលើ​ដងខ្លួន និងមានឈាមប្រឡាក់ខោ ទើបសមត្ថ​កិច្ចឃាត់ ​ខ្លួនទៅ​សាកសួរ ប៉ុន្ដែមកដល់ម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ជនសង្ស័យ​រូបនេះមិនទាន់សារភាព ទទួលកំហុសឡើយ ៕



នគរវត្ត

No comments:

Post a Comment

yes