សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 25, 2011

សុះ​ ម៉ាច​ ចូល​រោងការ​បញ្ចប់ជីវិត​ពោះម៉ាយ​


 តារាចម្រៀង​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក​ សុះ​ ម៉ាច​ បាន​សម្រេចចិត្ដ​ចូល​រោងការ​បញ្ចប់ជីវិតពោះម៉ាយ​រយៈពេល​ជាង​៣​ឆ្នាំ​ ដោយ​ លោក​បាន​រៀប​ការ​ជាមួយ​អ្នក​នាង​ ជា​ លី​កា​ អាយុ​២១​ឆ្នាំ​ ដែល​មានមុខរ​បរជា​ជាង​អ៊ុត​ សក់​ ។​ កម្មវិធី​នេះ​ប្រារឰ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤​ខែវិច្ឆិកានៅ​គេហដ្ឋាន​របស់​លោក​នា​សង្កាត់​ជ្រោយចង្វា​និង​ពិសាភោជនាហារ​នៅ​ភោជនីយដ្ឋាន​ម៉ូ​ឌែ​ន​៥​ ។​ 


 ចាប់តាំងពី​ព្រឹក​ទល់​ល្ងាច​ ភ្ញៀវ​យ៉ាង​ ច្រើន​កុះករ​ ពិសេស​សិល្បករ​ សិល្ប​ការិនី​  បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​រៀប​ ការ​របស់​លោក​ ។​ ក្រៅពី​សិល្បករ​គេ​ ឃើញ​មាន​វត្ដមាន​មន្ដ្រី​ធំៗ​ អ្នកជំនួញ​ ដែល​មាន​ភ្ញៀវ​ប្រមាណ​៥០០​នាក់​ ក្នុង​   ការ​ពិសា​ភោ​ជ​នា​អាហារ​ នា​រសៀល​ថ្ងៃ​ នោះ​ផង​ដែរ​ ។​ 


 កន្លង​មក​តារាចម្រៀង​វ័យ​៤១​ឆ្នាំ​រូប​ នេះ​ ធ្លាប់​ខក​ស្នេហ៍​ជា​ច្រើន​លើក​ច្រើន​ សា​ ទាំង​ជាមួយ​អ្នក​ក្នុង​និង​ក្រៅ​រង្វង់​     សិល្បៈ​ ។​ អ្វី​ដែល​គេ​នៅ​ចាំ​បាន​នោះ​គឺ​ លោក​ធ្លាប់​ជួប​ជំពាក់​ស្នេហ៍​ជាមួយ​កូនស្រី​លោក ជា​ ស៊ី​ម​ ដែល​ទទួល​បាន​ចំណង​ ដៃ​កូនស្រី​ម្នាក់​ ហើយ​រហូត​មក​ដល់​ពេល​ នេះ​បុត្រី​របស់​លោក​មាន​វ័យ​៧​ឆ្នាំ​ហើយ​  និង​កំពុង​រស់​ នៅ​ជាមួយ​ម្ដាយ​ ប៉ុន្ដែ​នៅ​ឆ្នាំ​ ២០០៨​ចំណង​ ស្នេហ៍​នេះ​ត្រូវ​បាន​ប្រេះ​ ស្រាំ​ ។​ ទោះជា​យ៉ាងណា​លោក​ សុះ​ ម៉ាច​ មិន​ទាន់​ទទួលយក​ស្នេហ៍​ថ្មី​ភ្លាមៗ​នោះ​ទេ​ ។​


ដោយ​មានការ​ណែនាំ​ពី​ប្អូនធម៌​ លោក​ឱ្យ​ស្គាល់​នារី​ម្នាក់​ ទើប​និស្ស័យ​ស្នេហ៍​   ចាប់ផ្ដើម​ដុះ​ពន្លក​ឡើង​ រហូត​លោក​បាន​ សម្រេចចិត្ដ​ភ្ជាប់ពាក្យ​ជាមួយ​កញ្ញា​ ជា​ លី​កា​ កាលពី​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០១១​ ។​
​លោក​ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ដោយសារ​តែ​តែ​ចរិត​ឫកពា​របស់​នាង​ល្អ​ និង​និស្ស័យ​មាន​ទើប​សេចក្ដី​ស្រលាញ់​ ចាប់ផ្ដើម​ដុះ​ឡើង​៕



នគរវត្ត

No comments:

Post a Comment

yes