សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

អង្គការ សមាគមខ្មែរកម្ពុជាក្រោមស្វែងរកយុត្តិធម៌ជូន ព្រះតេជគុណ ជា សុវណ្ណភូមិ

  អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បានចេញ​លិខិតអំពាវ 
នាវដល់សម្តេចសង្ឃនាយក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អន្តរាគមន៍ផ្តល់យុត្តិធម៌ ដល់ព្រះ
សង្ឃ ជា សុវណ្ណភូមិ ព្រះចៅអធិការស្តីទីវត្តកែវមុនីវ័ន(ជាខ្មែរកម្ពុជា) នៅស្រុកមុខកំពូល ខេត្តកណ្តាល បានគង់នៅវត្តរបស់ព្រះអង្គវិញ។

 ការអំពាវនាវស្វែងរកអន្តរាគមន៍របស់អង្គការ សមាគមខ្មែរកម្ពុជាក្រោមគឺបន្ទាប់ពីព្រះតេជគុណ
ជា សុវណ្ណភូមិ ស្នើអោយជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីសម្រួលដល់ព្រះអង្គចំពោះបញ្ហាដែល
កងកំលាំងប៉េអឹម និងនគរបាលស្រុកឃុំ ជាង២០នាក់បានសហការជាមួយព្រះមេគុណខេត្តព្រះនាម 
ជា សំអាង មកចាប់ខ្លួនព្រះអង្គហើយបង្ខំអោយព្រះអង្គផ្តិតមេដៃចាកចេញពីវត្តអារាមដោយគ្មាន
បង្ហាញពីទោសកំហុសណាមួយឡើយ។នេះបើយោងតាមលិខិតអំពាវនាវរបស់អង្គការ សមាគម
ខ្មែរកម្ពុជា កាលពីថ្ងៃទី២៤ វិច្ឆិកា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៦ វិច្ឆិកា។

 អង្គការ សមាគមខ្មែរកម្ពុជាបានបញ្ឆាក់ថា ព្រះតេជគុណ ជា សុវណ្ណភូមិ មិនបានប្រព្រឹត្តអ្វីខុស
ឡើយហើយរាល់ទង្វើរបស់ព្រះអង្គត្រូវទទួលការគាំទ្រពីប្រជាពុទ្ធបរិស័ទ និងគណៈកម្មាវត្ត ។ 
ហើយភាគីព្រះមេគុណខេត្តនិងសមត្ថកិច្ចរហូតមកដល់ពេលនេះនៅមិនទាន់បង្ហាញអំពីទោសកំហុសណាមួយពិតប្រាកដរបស់ព្រះតេជគុណ ជាសុវណ្ណភូមិ នៅឡើយទេ។ ប៉ុន្តែបែរជាមកចាប់ព្រះអង្គ
ដោយមានការបាញ់កាំភ្លើងក្នុងវត្ត ហើយយកទៅឃុំនៅវត្តមួយក្នុងក្រុងតាខ្មៅ រួចបង្ខំអោយព្រះអង្គ
ផ្តិតមេដៃចាកចេញពីវត្ត កែវមុនីវ័ន ដោយមិនអោយត្រឡប់វិញជាដាច់ខាត។ បច្ចុប្បន្នព្រះតេជគុណ
ជា សុវណ្ណភូមិត្រូវបានគេជម្លៀសចេញពីវត្ត កែវមុនីវ័ន ហើយព្រះអង្គក៍មិនទាន់មានវត្តណាមួយគង់
នៅជាអចិន្ត្រៃយ៍នៅឡើយដែរ។

 អង្គការ សមាគមខ្មែរកម្ពុជា បានធ្វើការអំពាវនាវដល់សម្តេចព្រះសុមេធាធិបតី ព្រះសង្ឃនាយក 
រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យ និងចាត់វិធានការចំពោះករណីព្រះតេជគុណ  ជា សុវណ្ណភូមិ ។

 ចំណែកព្រះតេជគុណ ជា សំអាង ព្រះមេគុណខេត្តកណ្តាល មិនអាចសុំការអត្ថាធិប្បាយបានទេ 
ដោយទូរស័ព្ទចូលកូនសិស្សប្រាប់ថាព្រះតេជគុណនិមន្តសូត្រមន្តបាត់ហើយ។

 សូមជម្រាបថា ព្រះតេជគុណ ជា សុវណ្ណភូមិ កាលពីថ្ងៃទី០២ វិច្ឆិកា កងកំលាំងប៉េអឹម និងនគរ បាល សហការជាមួយព្រះមេគុណខេត្តជា សំអាង ចាប់ខ្លួនយកមកដាក់នៅវត្តក្រពើហា៕

No comments:

Post a Comment

yes