សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 1, 2011

ទារិកា​ភ្លោះ​​មានដើមទ្រូង​​​ជាប់គ្នា​​​ ពេទ្យ​​​មិន​ហ៊ាន​វះកាត់​


 មានទារិកា​ភ្លោះ​​​​ចម្លែក​​កើ​ត​មក​​ខុសគេ ​​​ដោយដើមទ្រូង​​​​​​ឱប​​​​ជាប់គ្នា​​ទាំង​​​២​នាក់ ប៉ុន្តែ​​​​មាន​​​ភ្នែក ច្រមុះ​​​​មាត់​ អ្វីៗ​​គ្រប់​ទាំង​អស់ ​​​​ចម្លែក​​ខុស​ប្លែក​​​​ពីកូនភ្លោះ​​​ដទៃ ​​ត្រង់​​ឱប​​​ជាប់​គ្នា ​​ដោយមិនអាច​វះកាត់ផ្តាច់​ចេញពីគ្នា​​បាន​​​ឡើយ​។


 លោក​​អន ឃន់ ​​ជាស្វាមី​របស់​​​អ្នកស្រី​ឡោក រ៉ាំ និង​​ជា​ឪពុក​​​របស់ទារិកា​ភ្លោះទាំង​ពីរ​នាក់​​​បាន​ឱ្យដឹង​ថា ​​នៅពេលប្រពន្ធ​​​របស់គាត់​មាន​​​ទម្ងន់​​​​គាត់​​​​បាន​ជូន​​ប្រពន្ធ​​​​​ទៅពិនិត្យ​​ពោះ​នៅមណ្ឌល​សុខ​ភាព ​ឃុំព្រៃ​ទទឹង ស្រុកមេសាង ​ហើយ​បាន​​​ប្រាប់​ថា ​ប្រពន្ធរបស់គាត់​​មាន​កូនភ្លោះ​​​​​២​នាក់ ​​​។​​គ្រូពេទ្យ​ឆ្មប​​បាន​ឱ្យ​​​​ផ្តល់​ដំបូន្មាន​​​ថា កូន​ដំបូង​​​ហើយ​ភ្លោះ​​ទៀត ដូច្នេះ​​​នៅ​ពេល​​​គ្រប់ខែ ត្រូវជូន​​​សម្រាល​​នៅ ​ពេទ្យស្រុក​ក៏បាន ​ពេទ្យខេត្ត​ក៏​បាន​​ព្រោះ​មាន​​សុវត្ថិភាព​​​​ល្អជាង ហើយ​​​នៅ​ទីនោះ​មាន​គ្រូពេទ្យ​​​​ឆ្មប​​​​ជំនាញខ្ពស់ អាចជួយ​​សង្គ្រោះ​បាន​។


 លោកអន ឃន់ បន្ត​ថា នៅពេល​ប្រពន្ធ​គាត់​​ឈឺ​​ពោះ​​​បែកទឹកភ្លោះ គាត់​​រួម​នឹង​​បង​ប្អូន​​បាន​​យកប្រពន្ធ​​​​ទៅ​សម្រាល​​​​​​​នៅ​​គ្លី​និក​​ឯកជន ក្រុង​ព្រៃវែង​។ ​លោកវេជ្ជបណ្ឌិត​​​​ឡេង ​​ពីនី ​បាន​ឱ្យដឹង​ថា ​​ដោយម្តាយ​​របស់​​ទារក​មាន​​​សុខភាព​​ខ្សោយ​មិន​អាច​សម្រាល​​​​​​បាន គាត់​ក៏​សម្រេច​​ចិត្ត​​​​ធ្វើការ​វះកាត់​​​​​​ទាំង​យប់ថ្ងៃទី​​២៨ តុលា ដោយ​មាន​​ការ​ឯក​ភាព ពី​ក្រុម​គ្រួសារ​​។ គ្រូពេទ្យ​ក៏បាន​វះកាត់​​ដោយ​ជោគ​ជ័យ បានកូនស្រី​​​​ទាំង​​២នាក់ មាន​ទម្ងន់​​​៤,២គីឡូ​ក្រាម ​​ទាំងម្តាយ ​​និង​កូន​មាន​សុខ​ភាព​ល្អ​ជា​ធម្ម​តា ​​​។


 ទារិកា​ទាំង​​​២នាក់​មានអវយវៈ​​​ដូច​ក្មេង​​ដទៃ​​​ដែរ ចម្លែក​​​​ត្រង់​​តែ​​ដើម​ទ្រូង​ជាប់គ្នា​​​ ហើ​យ​គ្រូ​ពេទ្យ​មិន​​អាច​វះកាត់​​​បានទេ គឺ​​អា​ចប៉ះពាល់​​​​ដល់​អាយុជីវិត​ទារិកា​​ទាំង​​២នោះ​​៕






ពីគេហទំព័រ៖​ កោះសន្តិភាព

No comments:

Post a Comment

yes