សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 1, 2011

អ្នកភូមិឃ្លាំងលើ នាំគ្នាមកតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តព្រះសីហនុ បន្ទាប់ពីបិទផ្លូវជាតិលេខ៤


នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១១​នេះ ប្រជាពលរដ្ឋ​ទំនាស់​ដីធ្លី នៅ​ភូមិ​ឃ្លាំង​លើ បាននាំគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​ព្រះសីហនុ ប៉ុន្តែ​ជា​លទ្ធផល នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ បន្ទាប់ពី​ប្រជាពលរដ្ឋ​ទាំងនោះ​មានទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​លោក ចាន់ កាំ​ង កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១១ ហើយ​ឈានដល់​ការធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៤ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជាង ៤​ម៉ោង ។​

​​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០០ គ្រួសារ នៅតែមាន​ជំនឿ​របស់ខ្លួន​ថា អាជ្ញាធរខេត្ត​ព្រះសីហនុ​ពិតជា​អាច​ដោះស្រាយបាន ចំពោះ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ ប្រសិនបើ​អាជ្ញាធរខេត្ត​បាន​អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយថា ពួកគេ​មកជួប​ជុំគ្នានៅមុខ​សាលាខេត្ត​ព្រះសីហនុ នៅពេល​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា​នេះ​បន្តទៀត គឺ​តាម​ការសន្យា​របស់លោក សំ សំអាត អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​បាន​សន្យាថា ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជួន​ពួកគាត់​នៅ​ព្រឹក​នេះ ហើយ​ការសន្យា​នោះ គឺ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១១ នៅ​ចំណុច​ធ្វើបាតុកម្ម​អហិង្សា​បិទផ្លូវ​ជាតិ​លេខ​៤ មុខ​សាលាបឋមសិក្សា​ហ៊ុនសែន​ឃ្លាំង​លើ  

​​ដូចនេះ ពួកគាត់​ត្រូវតែ​មក​តាម​ការសន្យា តែ​លទ្ធផល​នោះ មិនទាន់​ដឹង​នៅឡើយ​ទេ ។​
នៅ​ព្រឹក​ដដែល​នេះ មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា ឲ្យ​ពួកគាត់​យកពាក្យ​តវ៉ា​ទៅ​ដាក់​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​វិញ ដើម្បី​ងាយស្រួល​ធ្វើការ​ចរចា​គ្នា  

No comments:

Post a Comment

yes