ថ្លែងនៅឯវេទិកាធុរកិច្ចនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ លោក ហ៊ុន សែន មានប្រសាសន៍ធ្ងន់ៗថា៖ «បើឆ្កួតៗតែឯងទៅ ខ្ញុំមិនរួមឆ្កួតជាមួយទេ។ បើយកល្អ លាឈប់ទាំង ២៦ទៅ កុំឲ្យវាពិបាក»។
ការថ្លែងរបស់លោក ហ៊ុន សែន បានធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីសមាជិកសភាមកពីគណបក្ស សម រង្ស៊ី ចំនួន ២៥រូប បានប្រកាសមិនចូលរួមកិច្ចប្រជុំសភានាដំណាច់ខែវិច្ឆិកានេះ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២ និងក្រោយពីសមាជិកសភា ០៣រូប នៃគណបក្សប្រឆាំងដ៏ធំនេះ បានលាឈប់ពីតំណែងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១កន្លងមកថ្មីៗនេះ។
លោក ហ៊ុន សែន បានឲ្យដឹងទៀតថា កិច្ចប្រជុំសភាជាតិកម្ពុជា នឹងនៅតែប្រព្រឹត្តទៅតាមធម្មតានៅពេលមានសមាជិកគ្រប់កូរ៉ុម ដែលផ្អែកលើប្រព័ន្ធ ៥០បូក ១។ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes