ក្រុមអតីតបុគ្គលិកសណ្ឋាគារអង្គរវីឡាដែលត្រូវម្ចាស់សណ្ឋាគារបញ្ឈប់រយៈពេលជាង៤ខែហើយនោះបានលើកគ្នាប្រមាណ៥០នាក់មកធ្វើបាតុកម្មទាមទារចូលធ្វើការក្នុងសណ្ឋាគារនេះវិញ។ការធ្វើបាតុកម្មនេះកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១១នៅមុខសណ្ឋាគារអង្គរវីឡាស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្រុមបាតុករក៏បានទាមទារអោយម្ចាស់សណ្ឋាគារគោរពតាមកិច្ចព្រមព្រៀងរបស់តុលាការនិងសុំអោយពួកគេបានចូលធ្វើការជាធម្មតាវិញ។ រយៈពេល៤ខែកន្លងមកក្រុមបុគ្គលិកដែលត្រូវបញ្ឈប់ពីសណ្ឋាគារបានទទួលប្រាក់ខែជាធម្មតាដែលររង់ចាំការសំរេចពីតុលាការជាក្រោយប៉ុន្តែក្រុមបាតុករទាមទារចង់បានការងារធ្វើនៅសណ្ឋាគារនេះឡើងវិញ។ ការស្រែកទាមទារនេះត្រូវបានការពារសន្តិសុខដោយកម្លាំងចំរុះក្រុងសៀមរាប។
នៅព្រឹកនេះដំណោះស្រាយជាលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងនូវឡើយទេ៕
កម្ពុជាថ្មី
No comments:
Post a Comment
yes