សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

ក្តៅក្រហាយនាងជាសង្សារភ្ជាប់ពាក្យជាមួយប្រុសផ្សេងបង្ហោះវីដេអូនិងរូបអាក្រាតតាមអ៊ិនធើរណែត ត្រូវចាប់ខ្លួន


 ភាពអគតិ​​របស់​​​និស្សិត​​​​​​ដែល​មាន​ជំនាញ​​​ផ្នែក​អាយធី​ (IT) ​ម្នាក់​ដែល​​​​ទើប​​បញ្ចប់​ឆ្នាំ​សិក្សាថ្មីៗ​​បាន​ប្រព្រឹត្ត​​​ខុសពី​​សីលធម៌​​​សង្គម​​​ប្រាសចាក​​ប្រពៃណី​​យ៉ាង​ធ្ងន់​ធ្ងរ​​​​និង​​ធ្វើ​រឿង​​​​ដែល​​មហា​ជន​​​នឹក​​ស្មាន​​មិន​ដល់​​​ ព្រោះតែ​​​បាន​បង្ខំ​​​ឱ្យ​នារី​​​ម្នាក់​​ដែល​ជា​​អតីត​​​សង្សារ​​​របស់​ខ្លួន​រួមរ័ក​​​និងថត​​​ទាំងរូប​​​ទាំង​​វីដេអូ​​ ​ហើយ​​​បាន​​​យករូប​​​​ភាព​ទាំង​​នោះ​​ទៅ​បង្ហោះ​​​​តាម​ប្រព័ន្ធ​​​អ៊ិនធើរណេត​​ ដើម្បី​​រំសាយ​​កំហឹង​​ដ៏ថោក​ទាប​​​​​របស់​ខ្លួន​​​​ ខណៈ​​នាង​ជា​​​សង្សារ​​​បាន​​យល់​​ព្រម​ទទួល​​ការ​ភ្ជាប់​ពាក្យ​​ជាមួយ​ប្រុស​​​​ផ្សេង។ ​ទោះបី​ជា​បែបណា​​​​ ​ជននេះ​​ត្រូវ​​​បាន​សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​​​​កាលពី​​វេលា​​​​ម៉ោង​​​៩​និង​៣៥​នាទី​​​​ព្រឹក​ថ្ងៃទី​​២៥ ខែ​វិច្ឆិកា ​ក្នុង​ផ្ទះ​សំណាក់​​មួយ​​នៅ​​​ចុង​ឆ្នេរ​​​អូរឈើ​ទាល​ ស្ថិត​​ក្នុង​ភូមិ​៦​ ​សង្កាត់​​លេខ៤ ក្រុង​ព្រះ​សីហនុ​​ ។


 លោក​​​វរសេនីយ៍​​ឯក​​អ៊ី សុខា  នាយការិយា​​ល័យ​​ប្រឆាំង​​​ការជួញ​ដូរ​​​និងការពារ​អនីតិជន​​នៃ​ស្នង​ការ​​ដ្ឋាន​​​​នគរ​បាល​​​ខេត្ត​ព្រះ​សីហនុ​ បាន​ឱ្យ​​​ដឹង​ថា  ​​ជន​ជាប់​ចោទ​​ឈ្មោះ​ងិន ​កុម្ភៈ  ​អាយុ​​​២៧​​ឆ្នាំ ​ជាបុគ្គលិក​​ធ្វើ​ការ​​នៅ​រោង​ចក្រ​​​ឯឃុំ​​បិត​ត្រាំង​ ​​ក្នុង​ភូមិ​​ពូធឿង ឃុំ​​បិត​​ត្រាំង​ ស្រុក​​ព្រៃនប់​ និង​​​​មាន​ទីលំនៅ​​​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​​ព្រះសីហនុ ឯនារី​​រងគ្រោះ​​ជា​អតីតសង្សារ​របស់​ខ្លួននោះ​​​ ត្រូវ​ជាបងប្អូន​ជីដូន​មួយ​​​អាយុ​​២៥​​ឆ្នាំ ។ ​លោក​​បន្ត​​ទៀត​ថា  យោងតាម​បណ្តឹង​​របស់​ម្តាយ​​​នារីរងគ្រោះ​​កាលពី​​​ថ្ងៃទី​​២៤ វិច្ឆិកា  ​​បាន​ប្តឹង​​​​ចោទ​​​យុវជន​​ម្នាក់​​នេះ​ពីបទ​​​ផ្សព្វ​ផ្សាយ​​រូប​​ថត​អាក្រាត​កូន​​ស្រី​របស់​គាត់​​។ បន្ទាប់​​​ពីទទួល​​ពាក្យ​បណ្តឹង​​​នេះ​ កម្លាំង​​​របស់​​លោក​​ ក៏​បាន​កោះ​ហៅ​​ភាគីនារី​​រងគ្រោះ​​មក​សួរ​នាំ​​​លម្អិត​​ ​ទើប​ដឹង​ថា នារីរង​គ្រោះ​​​និងយុវជន​​ជាប់​ចោទ​​នោះ​មាន​ទំនាក់​ទំនង​​​​​​​ស្នេហា​នឹង​គ្នា​​​​​ប្រហែល​៥ខែ​​​មក​ហើយ​​ តែក្រោយ​មក​​​នារីរងគ្រោះ​​​បាន​​សុំ​ចែក​​ផ្លូវ​​ ព្រោះ​​​​នាង​​បាន​​​ព្រម​ព្រៀង​ភ្ជាប់​ពាក្យ​​ជាមួយ​អ្នក​​ផ្សេង​រួចហើយ​ តែ​យុវជនជា​អតីត​​សង្សារ​​​​ពុំ​យល់  ព្រម​​ ។ នៅ​ថ្ងៃ​​​ទី​១៧​​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ នាង​ត្រូវ​​បាន​​យុវជន​​សង្ស័យ​​​ហៅមក​​យក​ខ្សែ​.ក​​ និង​បាន​ធ្វើ​ការ​​​បង្ខំ​​​ឱ្យ​នាង​​ថត​រូប​អាក្រាត​​​​ដោយ​បាន​គំរាម​ថា ​​បើ​មិន​​​ព្រម​​ថត​​គេ​មិន​ឱ្យ​ខ្សែ​​.ក​​ទេ​​​ហើយ​នៅ​ពេល​​ថត​រូប​​រួច​​រាល់គេ​​បាន​​គំរាម​​​​បន្ថែម​​ថា បើ​ហ៊ាន​​​រៀប​ការ​​គេ​​​នឹង​​យករូប​​នេះទៅបង្ហោះ​​​តាម​ប្រព័ន្ធ​​​អុីន​ធើរ​ណេត​ ។ ដោយ​ខ្លាច​​​​យុវជន​​សង្ស័យ​​បង្ហោះ​និង​បាញ់​​​រូប​​អាក្រាត​​​​របស់​ខ្លួន​ចែក​អ្នក​ដទៃ​​​​នារីរងគ្រោះ​​ក៏​​សុខ​ចិត្ត​នៅ​ស្ងៀម​​​តែនៅ​​ប៉ុន្មាន​​​​ថ្ងៃ​​​​ក្រោយ​​មក​​​​រូប​ថត​អាក្រាត​​​​របស់​ នាង​ក៏ត្រូវ​បាន​​​ម្តាយ​​នាង​ឃើញ​​ ហើយក៏​​​បាន​​ប្តឹង​​​​សមត្ថកិច្ច​តែម្តង ។


 លោក​​​វរសេនីយ៍​​ឯក​​អ៊ី សុខា បញ្ជាក់​​បន្ថែម​ទៀត​ថា បន្ទាប់​​ពី​សួរ​​​នាំ​យ៉ាង​​លម្អិត​មក ​​សមត្ថ​កិច្ច​​​​ក៏​​​បាន​​ឱ្យ​​នារីរងគ្រោះ​​ទូរស័ព្ទ​​ណាត់​យុវជន​​សង្ស័យ​ឱ្យ​មក​ផ្ទះ​​សំណាក់​ទើប​​ឈាន​ដល់​​​ការ​ឃាត់​​ខ្លួន​សួរនាំ​តាម​​​បណ្តឹង​​របស់​ម្តាយ​​​នារីរង​គ្រោះ​​។ ក្រោយ​​​ការ​ឃាត់​ខ្លួន​​​សមត្ថ​កិច្ច​​បាន​រក​ឃើញ​​វត្ថុ​តាង​រួម​មាន​​​កាមេរ៉ា​​មួយ​គ្រឿង​​​​ និង​​កុំ​ព្យូទ័រ​​​ឡែប​ថប​​​​​មួយ​គ្រឿង​។


 យោង​តាម​​ចម្លើយ​​របស់​​​យុវជន​​ជាប់​ចោទ​​ ឈ្មោះ​​ងិន កុម្ភៈ ​បាននិយាយ​ថា​ រូប​គេគឺ​​​ជា​អតីត​​​និស្សិត​​អាយ​ធី ​ហើយ​​​បាន​ចេញទៅ​​បម្រើ​ការ​​ងារ​​នៅរោង​​​ចក្រ​​មួយ​ក្នុង​ឃុំ​​បិតត្រាំង​​​ ដោយ​​សារ​​​ផ្ទះ​​នៅ​​ឆ្ងាយ​​​ពី​កន្លែងធ្វើ​ការ​​​ រូប​​គេ​​ក៏​បាន​ទៅ​​ស្នាក់​​​នៅ​ផ្ទះ​​ឪពុកមា​​ដែល​​ត្រូវ​​​ជា​​ប្អូន​​​ឪពុក​​របស់​ខ្លួន​​​ ហើយ​ក៏​លួច​​​មាន​ស្នេហា​​​ជាមួយ​​ប្អូន​ស្រី​​​ជីដូន​​មួយ​ដោយ​​ពុំ​ឱ្យ​​​​​ឪពុក​​ម្តាយ​​​​ដឹងរៀងៗខ្លួន​​។  នៅ​​ប៉ុន្មាន​​​​​ខែ​ក្រោយមក រូបគេ​ក៏​បាន​​​មក​ធ្វើ​ការ​​​​នៅ​​​​ក្រុងព្រះសីហនុ​​​ តែទំនាក់ទំនង​​ស្នេហា​​​មិន​បាន​​​ផ្តាច់​នោះ​​ទេ គឺតែង​តែ​​ណាត់​​​ជួប​​គ្នា​ក្នុង​​១​ខែពី​​២​ទៅ​៣​ដង ។ មួយ​រយៈ​​ក្រោយមក​​​ទៀត​ក៏​បាន​​​ទទួល​​​​ដំណឹង​ថា មិត្ត​​ស្រី​របស់​​ខ្លួន​​ដែល​​​ត្រូវ​​ជា​ប្អូន​​​ជីដូនមួយ​​​បាន​ភ្ជាប់​ពាក្យ​ជាមួយ​​បុរស​​ផ្សេង​ ធ្វើ​ឱ្យ​ខ្លួន​​មាន​កំហឹង​​​​យ៉ាង​ខ្លាំង ​និង​បាន​​បែកគំនិត​​​យក​រឿង​​អាស្រូវ​នេះ​ធ្វើ​ការ​គំរាម​​​តែម្តង ។ ដំបូង​បាន​​​ឱ្យ​មិត្ត​ស្រី​​មក​ជួប​នៅ​ផ្ទះ​សំណាក់​​​រស្មីច័ន្ទ​​​រះ មាន​​ទីតាំង​ស្ថិតក្នុង​​សង្កាត់​​លេខ៣  ក្រុងព្រះ​​សីហនុ ក្រោម​​លេស​ឱ្យ​មក​យក​ខ្សែ​​.​កតម្លៃ​​៣៥០​​ដុល្លារ ធ្លាប់​ជា​កម្ម​សិទ្ធិ​​​​របស់​​នាង​ដែលខ្លួន​​​ខ្ចី​​នាពេល​​​កន្លង​មក ។  នៅ​ពេល​​​នាង​​មក​យកខ្លួន​ក៏​បាន​​​បញ្ជា​ឱ្យ​​​នាង​​ដោះ​សម្លៀក​បំពាក់​​​ចេញ​និង​បាន​​​ធ្វើ​​​​សកម្មភាព​​​តែម្តង  ។   បន្ទាប់​មក​ដោយ​ភាព​មិន​​អស់​​ចិត្ត​ខ្លួន​​​​ក៏​បាន​​ផ្តិត​​​រូប​អាក្រាត​​​ពាក់កណ្តាល​​​ខ្លួន​​យក​ទៅ​​​ប្លុង​​ចោល​​នៅ​ផ្ទះ​​នារីរងគ្រោះ​​ហើយ​ក៏​​​​ត្រូវ​​ម្តាយ​​​នាង​ប្តឹង​​​​សមត្ថកិច្ច​​តែម្តង ។

 បច្ចុ​ប្បន្ន​​យុវជន​​ជាប់​ចោទ​​​ត្រូវ​បាន​​​​តុលាការ​​​ចេញ​ដីកា​​​ឃុំ​ខ្លួន​​​បណ្តោះ​​អាសន្ន​​រង់​ចាំការ​កាត់​ក្តី​​​​នៅពេល​ក្រោយ ដែលជននេះ​ត្រូវ​បាន​​ចោទ​ប្រកាន់​​​ ២ករណី គឺ​ករណី​រំលោភ​​សេពសន្ថវៈ​ និង​ផ្សព្វ​ផ្សាយ​​រូប​ភាព​​​​អាសអាភាស ៕



កោះសន្តិភាព

No comments:

Post a Comment

yes