សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

ឃាតក​បាញ់​សម្លាប់​ស្រ្តី​គ្រូ​បង្រៀន​ម្នាក់​​គ្មាន​ញញើត​ដៃ


 ស្រ្តី​គ្រូបង្រៀន​ម្នាក់​ត្រូវ​ឃាតក​បាញ់​សម្លាប់​ចំ​សៀតផ្កា​ឆ្វេង​ធ្លាយ​ទៅ​ស្ដាំ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ជាមួយ​ប្ដី។


 ការ​បាញ់​សម្លាប់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​៩០ ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។


 ជនរងគ្រោះ​ជា​ស្រ្តី​ឈ្មោះ ឆែ ឆោមរស្មី អាយុ ២៨​ឆ្នាំ មុខ​របរ​បុគ្គលិក​អង្គការ​ក្ដី​សុខសាន្ត​កម្ពុជា​(គ្រូបង្រៀន) មាន​ទីលំនៅ​ភូមិ​សាមគ្គី ក្រុម​ទី​៧ សង្កាត់​ឫស្សីកែវ ត្រូវ​រង​គ្រាប់​កាំភ្លើង​ដែល​ឃាតក​បាញ់​ចំ​ក្បាល​ត្រូវ​សៀតផ្កា​ឆ្វេង ធ្លាយ​ទៅ​ស្ដាំ​ស្លាប់ ភ្លាមៗ​នៅ​នឹង​កន្លែង។ ចំណែក​ប្ដី​មាន​ឈ្មោះ គាំ​ លក្ខណ៍ទីឡា អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​អង្គការ​គ្រីស្ទៀន​អន្តរជាតិ អ្នក​ទាំង​២​មាន​កូនប្រុស​ម្នាក់​អាយុ​២​ឆ្នាំ។


 សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​បាន​​ជិះម៉ូតូ​ម៉ាក​សង់​០៩ ពាក់​ស្លាក​លេខ ១AL 9611 ធ្វើ​ដំណើរ​នាំ​គ្រួសារ​ទៅ​ស្ទូច​ត្រី នៅ​ផ្លូវ​ចូល​ទៅ​​ហ្រ្គេន​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​៤​ល្ងាច​។ លុះ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​តាម​បណ្ដោយ​​ផ្លូវ​បេតុង​៩០ ក៏​ត្រូវ​ឃាតក​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​សង់ បាន​បាញ់​តម្រង់​ចំ​ក្បាល​ស្រ្តី​រងគ្រោះ​ហើយ​ក៏​គេច​ខ្លួន​បាត់​តែម្ដង។ សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​​ការ​បាញ់​ប្រហារ​នោះ​ជា​ករណី​អ្វី​នោះ​ទេ។


 ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​មាន​ការ​កើត​អគ្គិភ័យ​នៅ​រោង​ចក្រ​ លី ជិន ស្ថិត​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ កាល​ពី​វេលា​ម៉ោង​៩​យប់។ ប៉ុន្តែ​ការ​ឆេះ​នោះ​​បាន​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​​ពន្លត់​វិញ​ភ្លាម​ៗ​ផង​ដែរ។​ មូល​ហេតុ​ដែលបណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នោះ​ក៏​ដោយ​សារ​តែ​ការ​ទុស្សេ​ខ្សែ​ភ្លើង៕








កម្ពុជាថ្មី

No comments:

Post a Comment

yes