សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 25, 2011

តំណាងរាស្ត្របក្សប្រឆាំង : រដ្ឋសភាដែលមិនមានគណបក្ស សម រង្ស៊ី ចូលរួមជាសភាបក្ស មិនមែនជាសភាជាតិទេ !


 ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន២២រូបបានធ្វើពហិកាមិនចូលរួមប្រជុំអនុម័ត​ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២នៅថ្ងៃទី២៤ វិច្ឆិកា នេះទេ។ ដោយក្រុមអ្នកតំណាង
រាស្ត្រគណបក្សប្រឆាំងបានលើកឡើងថា រដ្ឋសភាដែលមិនមានអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី គឺជាសភាគណបក្ស ប្រជាជន មិនមែនជាសភាជាតិទេ។

 ជាមួយគ្នានេះក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ក៍បានធ្វើសន្និសីទកាសែត នៅស្នាក់ គណបក្សនាព្រឹកថ្ងៃទី២៤ វិច្ឆិកា បញ្ជាក់ពីគោលជំហរតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ធ្វើពហិកា
មិនចូលរួមប្រជុំសភាអំពីច្បាប់ថវិកាសម្រាប់ឆ្នាំ២០១២។

 ថ្លែងនៅក្នុងសន្និសីទកាសែតអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹមសុវណ្ណ បានមាន ប្រសាសន៍ថា គោលជំហររបស់អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ធ្វើពហិកា មិនចូលរួមប្រជុំ
សភាអនុម័តច្បាប់ថវិកាសម្រាប់ឆ្នាំ២០១២ ដោយសារតែមានមូលហេតុ២ ទី១ ភាគឺខ្វះធម្មនុញ្ញភាព 
មិនស្របច្បាប់ដោយសារ មាត្រា៧៦ បានចែងថា តំណាងរាស្ត្រព្រះរាជាណាចក្រកម្ពុជា សភា​ត្រូវមា នតំណាងរាស្ត្រយ៉ាងតិច១២០រូប ឥឡូវនេះដោយសារតែមានអ្នកតំណាងរាស្ត្រ៣រូបទើបតែបាន
លាលែងពីថ្ងៃទី២១ វិច្ឆិកាដូច្នេះសភាដែលនៅសល់តំណាងរាស្ត្រតែ១១៩រូបគឺមិនអាចដំណើរការ
ទៅបានទេរាល់ការសេចក្តីសម្រេចទាំងអស់ដែលទាក់ទងនិងការប្រជុំចាប់តាំងពីថ្ងៃនេះតទៅ​ គឺ
ចាត់ទុកថា ខ្វះធម្មនុញ្ញភាព ហើយនិងមិនស្របច្បាប់លោក យឹម សុវណ្ណ បានធ្វើការអំពាវនាវអោយ
សហគមន៍អន្តរជាតិ ពិនិត្យពិចារណាទៅលើការធ្វើសហប្រតិបត្តិការ ហើយត្រូវតែមានការពិចារណា 
ដោយមានការប្រុងប្រយ័ត្នចំពោះសហត្រតិបត្តិការទាំងនយោបាយ សេដ្ឋកិច្ច​ ជាមួយរដ្ឋាភិបាល
 និងរដ្ឋសភានាពេលបច្ចុប្បន្ននេះ។ មូលហេតុ២ធំៗដែលគណបក្សសម រង្ស៊ី បង្ខំចិត្តប្រើប្រាស់
មធ្យោបាយអហិង្សា ស្របច្បាប់ ធ្វើពហិកាមិនចូលរួមប្រជុំសភាចាប់ពីថ្ងៃនេះតទៅ ហើយនិងការ
លាលែងរបស់អ្នកតំណាងរាស្ត្រ៣រូបរបស់គណបក្ស សម រង្ស៊ី​គឺចង់អោយមានការដោះស្រាយទៅ
លើវិបត្តិធំៗចំនួន២ ទី១ ដីធ្លី និងអំពើពុករលួយបានធ្វើអោយប្រទេសជាតិខ្ទេចខ្ទាំ​ធ្វើអោយប្រជា
ពលរដ្ឋក្រីក្រ ធ្វើអោយមានវិបត្តិសង្គម ធ្វើអោយមានសង្គ្រាម ហើយនិងធ្វើអោយមានចលចលនៅ
ក្នុងប្រទេស​ដោយសារតែបញ្ហានេះមិនបានដោះស្រាយ។​ ដូច្នេះគណបក្ស សម រង្ស៊ី មានការព្រួយ
បារម្ភមិនចង់អោយស្ថានភាពដែលលោកបានលើកឡើងនេះគឺកើតមានឡើងនៅក្នុងប្រទេសកម្ពុជា
ទេ មិនចង់ឃើញសង្គ្រាមស៊ីវិលកើឡើងម្តងទៀត និងមិនចង់ឃើញចលាចលដែលកើតមានឡើង
នៅប្រទេសអារ៉ាប់មួយចំនួនដូចជានៅ ទុយណេស៊ី យេមេនសេរ៉ី អេស៊ីប ។ វិបត្តិទាំងអស់នេះកើត
ឡើងដោយសារវិបត្តិដីធ្លី អំពើពុករលួយ វិបត្តិសេដ្ឋកិច្ច ការខ្វះការងារធ្វើ។

 អ្នកនាំពាក្យគណបក្ស សម រង្ស៊ី​បានបន្តថា ទាក់ ទងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
មិនបានឆ្លុះបញ្ចាំងឆន្ទះប្រជាពលរដ្ឋ។ ស្នើអោយ
រដ្ឋាភិបាល រដ្ឋសភាពិចារណាផ្លាស់ប្តូរសមាស
ភាព គ ជ ប ជាពិសេសគឺប្រធាន គ ជ ប ។

ទាក់ទងទៅនិងបំណុលបរទេសលោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្ស សម រង្ស៊ី យល់ឃើញថា ការដែលរដ្ឋាភិបាលស្នើអោយ
រដ្ឋសភាអនុម័តបំណុលជាង១០០០ពាន់លាន
ដុល្លារ(១១០០លានដុល្លារ)សម្រាប់ថវិកាឆ្នាំ
២០១២ ឃើញថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះ
សេដ្ឋកិច្ចជាតិនៅពេលអនាគត។ ” ការស្នើសុំនេះ
មិនបានបញ្ឆាក់អោយបានច្បាស់លាស់​ថាតើលុយទាំងប៉ុន្មាននេះយកទៅធ្វើអ្វី។ បើពិនិត្យមើល
ទៅឃើញថាយើងមិនអាចលើកដៃអនុម័ត និងទទួលខុសត្រូវចំពោះមុខប្រទេសជាតិរបស់យើងក្នុង
ពេលដែលអ្នកកាន់អំណាចកំពុងតែប្រព្រឹត្តអំពើពុករលួយ យើងប្រើប្រាស់មធ្យបាយឧបករណ៍ទៅខ្ចី
បុលនេះដើម្បីទៅបិទបាំងនូវទង្វើខុសឆ្គងរបស់ខ្លួន”។ លោក យឹម សុវណ្ណ បានអះអាងថា គណបក្ស សម រង្ស៊ីនិងមិនចូលរួមរហូត ទាល់តែមានការដោះស្រាយ។

ចំណេកលោកស្រី ជូឡុង ស៊ូមូរ៉ា អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលភ្នំពេញបានបន្ថែមថា រដ្ឋសភាដែលអត់មានគណបក្ស សម រង្ស៊ីចូលរួមគឺជា សភាបក្ស មិនមែនជាសភាជាតិទេ ជាសភា
គណបក្ស ប្រជាជន។

No comments:

Post a Comment

yes