សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 25, 2011

តំណាងដើមបណ្តឹងភាគីជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម មួយរូបទៀតដើរចេញពីតួនាទី

 តំណាងភាគីជនរងគ្រោះក្នុងខ្មែរក្រហមមួយរូបទៀត លោក ជៃ ធារ៉ា​ បានប្រកាស​ដកខ្លួន​ចេញ​​ពី​តួនាទី​របស់​ខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី នៃ​សាលាក្តីខ្មែរក្រហមទៀតហើយ ដោយ​សារ​តែអស់ ជំនឿ ទៅលើ​សាលាក្តីកូនកាត់មួយនេះ ថាមិនអាចរកយុត្តិធម៌អោយព្រលឹងជន​រងគ្រោះ​បាន​តទៀត​ឡើយ ខណះមានការលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុង ពីសំណាក់​រដ្ឋាភិបាល​កម្ពុជានោះ។


 នេះជាលើកទី២ហើយ ដែលដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហម បានដកខ្លួនចេញ ពីតួ នាទីរបស់ខ្លួន បន្ទាប់ពីដើមបណ្តឹងមួយរូបគឺកញ្ញា សេង ធារី បានដកចេញពីតួនាទី របស់ខ្លួន កាលពី ថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។

 លោក ជ័យ ធារ៉ា ក្នុងនាមដើមបណ្តឹងតំណាងអោយកុមារកំព្រា ក្នុងរបបខ្មែរក្រហម បានផ្តល់បទ សំភាសមកថា កាលដើមឡើយលោកមាន​ទំនុកចិត្តទៅ​លើ​​សាលាក្តីកូនកាត់ ដែលគាំទ្រដោយ អង្គការ សហប្រជាជាតិមួយនេះ ប៉ុន្តែជំនឿនេះប្រែជារលាយ​សាបសូន​ទៅវិញ ខណះដែល​សាលាក្តី កូនកាត់​មួយ​នេះ បានប្តូរតួនាទីរបស់ខ្លួនដូចជាថ្លុក​កំប្លែង​លេងសើច​។ 

 ការអស់ជំនឿបែបនេះ ត្រូវបានលោក ជ័យធារ៉ា ផ្តល់ហេតុផល មិនខុសពី​កញ្ញាសេងធារី​ ប៉ុន្មាន​ឡើយ ពោលគឺដោយសារតែ​មានការជ្រៀតជ្រែក ពីរដ្ឋាភិបាល​របស់គណបក្ស​ប្រជាជនកម្ពុជា​តែប៉ុណ្ណោះ។

ដោយសារតែមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងសាលាក្តីខ្មែរក្រហមនេះហើយ កន្លងមក មិន មែន តែដើមបណ្តឹងទាំងពីរូបនោះទេ ដែលដកខ្លូនចេញ​ពីតួនាទីខ្លួននោះ ​ពោលគឺនៅមាន​សហចៅ ក្រមបរទេស ជាច្រើននាក់ផ្សេងទៀត ក៌បានដកខ្លួនចេញពីតួនាទី​របស់ខ្លួនជា​បន្ត​បន្ទាប់​មកផងដែរ។
ការដកខ្លួនជាបន្តត្រូវបានតំណាងរាស្រ្តគណបក្ស សម រង្ស៊ី មើលឃើញយ៉ាងច្បាស់ថា ក្រុមសហ ចៅក្រម​បរទេស រួមទាំងដើមបណ្តឹងទំាងនោះ​ ធ្លាប់​រស់នៅក្នុងប្រទេសប្រកាន់ខ្ជាប់​ខ្ជួន​ពីបញ្ហាលិទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះអ្នកទាំងនោះពួកគេមិនចេះ ធ្វើការស្ថិតនៅ ក្រោមសំពាធ​នយោបាយពី​អ្នក​មាន​​អំណាចណាមួយនោះឡើយ។

 លោក យឹម សុវណ្ណ សមាជិកសភា និងជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានអោយ ដឹង​កាល​ពីកន្លងមកថា ការលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុង សាលាក្តីខ្មែរក្រហម ពីសំណាក់ មន្រ្តី​ជាន់ខ្ពស់ក្នុងជួរគណបក្សកាន់អំណាចនេះហើយ ដែលជាដើមចម ដែលនាំអោយពួកគេ បោះ​តួនាទី​ខ្លួនជា​បន្ត​បន្ទាប់។ លោក យឹម សុវណ្ណ បានស្នើទៅដល់អ្នកនយោបាយទាំងអស់​នៅក្នុងប្រទេស​កម្ពុជា អោយ​បឈ្ឈប់ការជ្រៀតជ្រែក ទៅក្នុងកិច្ចការផ្ទៃក្នុង​សាលា​ក្តីនេះទៀត ដោយត្រូវ​ទុក​ទ្ឋភាព
 អោយសាលាក្តីកូនកាត់នេះ ធ្វើការដោយឯករាជ្យ ស្វែងរក​យុត្តិធម៌ពិតប្រាកដ ជូនព្រលឹងជន​រ​ង​គ្រោះ​​រាប់លាននាក់ នៅក្នុងសម័យខ្មែរក្រហម។

 ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា ការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងសាលាក្តីខ្មែរក្រហម គឺប្រហែលជាមានអ្នកនយោបាយជាន់ខ្ពស់មួយចំនួន​អាចជាប់ពាក់ព័ន្ឋ ទៅនឹងបាតដៃប្រឡាក់ ឈាមនៅក្នុងរបបវាលពិឃាត៣ ៨ខែ និង២០ថ្ងៃនោះផងដែរ។

No comments:

Post a Comment

yes