សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

ស៊ូជី ក្លាយជាស្ត្រី​​ ចូលរួមកំណែទម្រង់ ពិតប្រាកដមួយ​ នៅភូមា

 នៅរយៈពេលមួយ ឆ្នាំចុងក្រោយនេះ មេដឹកនាំគាំទ្រ លទ្ធិប្រជាធិបតេយ្យ កំពូលនៅ ប្រទេសភូមា លោកស្រី អ៊ុងសាន ស៊ូជី បានប្រែក្លាយខ្លួនមនុស្ស ដែលមានវាសនាមិនសូវ ច្បាស់លាស់ នៅក្នុង ប្រទេស ទៅជា កម្លាំងចលករមួយដ៏សំខាន់ក្នុងការជម្រុញកំណែទម្រង់ ទាំងឡាយ នៅប្រទេសភូមា ដោយចូលរួមយ៉ាងសកម្មជាមួយនឹងដៃគូរអន្តរជាតិទាំងឡាយ។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ នេះថា មុនពេលដែល លោកស្រីត្រូវបានគេដោះលែងចេញពីគេហដ្ឋាន នៅខែវិច្ឆិកា ឆ្នាំមុន នេះ លោកស្រីគ្រាន់តែជាស្ត្រីម្នាក់ដែល ត្រូវបានគេឃុំខ្លួនក្នុងគេហដ្ឋាន មិនអាចបញ្ចេញមតិ អ្វី បាន និង រង់ចាំតែការដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិ ទៅលើរដ្ឋាភិបាលយោធាភូមា ដើម្បីឲ្យគេយល់ព្រមដោះលែងលោកស្រីតែប៉ុណ្ណោះ។
ឥឡូវនេះ ស្របពេលដែលរដ្ឋាភិបាលស៊ីវិលថ្មី នៅប្រទេសភូមា កំពុងឈានទៅរកការចូលរួម កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអន្តរជាតិនោះ លោកស្រីស៊ូជី ក៏បានឆ្លៀតឱកាស នេះ ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងកំណែទម្រង់ជាប្រវត្តិសាស្ត្រនៅភូមាផងដែរ ។ ចំពោះមុខការវិវត្តនេះដែរ លោកប្រធានាធិបតេយ្យអាមេរិកបានប្រកាសថា លោកបានបញ្ជូនលោកស្រី រដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន ទៅទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់មន្ត្រីជាន់ ខ្ពស់អាមេរិកដែលមិនធ្លាប់មានរយៈជាង ៥០ឆ្នាំមកហើយដើម្បីត្រួតពិនិត្យមើលភាពជាក់ស្តែង នៃ កំណែទម្រង់ និង ដើម្បីស្តាទំនាក់ទំនងភូមា លើឆាកអន្តរជាតិ។
អ្នកវិភាគភូមាម្នាក់ ឈ្មោះលោក អ៊ុង ណេងអុ បាននិយាយថា លោស្រីស៊ូជី ពេលនេះកំពុង ដើរតួយ៉ាងសំខាន់ និង កាន់តែសំខាន់ខ្លាំងឡើងជាលំដាប់។ ជាពិសេសនោះគឺលោកស្រី ស៊ូជី បានតភ្ជាប់ប្រទេសភូមាជាមួយប្រទេសលោកខាងលិច និង ជាមួយអន្តរជាតិទាំងមូលទៅថ្ងៃ អនាគតផងដែរ៕

No comments:

Post a Comment

yes