សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

បង្ក្រាប​ថ្នាំញៀន​នៅ​កាស៊ីណូ​ដើម​ពុទ្រា​ឈាន​ដល់​ឆែក​លំនៅឋាន ៣ កន្លែង​ទៀត​ក្រុងប៉ោយប៉ែត

កាលពី​ល្ងាច​ថ្ងៃទី ២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ម៉ោង ៩ និង ៤៥ នាទី​យប់​ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ Casino Howa​genting របស់​លោក​ឧកញ៉ា​ កុក អាន បាន​មក​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​​​ក្រុង​ប៉ោយ​ប៉ែត​​បាន​ចុះ​ទៅដល់​ទាន់​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ៤​នាក់ ក្នុង​នោះ ប្រុស ៣ នាក់ និង​ស្រី​ម្នាក់​​ផង​ដែរ​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី ២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក​ព្រះរាជអាជ្ញា​​រង​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ ចុះ​ឆែកឆេរ​លំនៅឋាន​​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បាលិលេយ្យ II សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត​រក​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​១​កញ្ចប់​តូច នៅ​ម៉ោង ១០ និង ៤៦​នាទី ដោយ​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ឈាន​ដល់​ចុះ​ឆែកឆេរ​ហាង​កែសម្ផស្ស​យីហោ ​អែននី តែ​ពុំ​បាន​រក​ឃើញ​វត្ថុ​តាង​នៅឡើយ​ទេ។ 


 ក្រោយ​ទៀត​ទើប​ក្រុមការងារ​បាន​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​ជួល​មួយ​កន្លែង​ទៀត​នៅ​ទល់មុខ​សាលា​ពន្លក​ខ្មែរ​ស្ថិត​ក្នុងភូមិ​ខាងលើ រក​ឃើញ​ឧបករណ៍​សេព​ថ្នាំញៀន។ ដោយ​មាន​ការសង្ស័យ​ចំពោះ​ហាង​កែសម្ផស្ស​ អែននី លោក​ព្រះរាជអាជ្ញា​​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​បន្ត​ចុះ​មក​ឆែក​ហាង​នេះ​បន្ត​ទៀត​ នៅក្នុង​កិច្ច​ចុះ​បង្ក្រាប​ខាងលើ​បាន​ដកហូត​ថ្នាំញៀន​ ១៣​ថង់​តូច និង​គ្រាប់បែក​ ១​គ្រាប់​ផង​ដែរ។


 ពាក់ព័ន្ធ​ករណី​ចុះ​បង្ក្រាប​ថ្នាំញៀន​ខាង​លើ​នេះ​អ្នកសារព័ត៌មាន​យើង​នៅ​​មិនទាន់​បានដឹង​ឈ្មោះ​ជនសង្ស័យ​នៅឡើយ​ទេ​ ព្រោះ​ពេលនោះ​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​សួរ​នាំ​ជនសង្ស័យ​ជាបន្តបន្ទាប់​ ដើម្បី​ឈាន​ទៅ​រក​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត។ 










វរជនខ្មែរ

No comments:

Post a Comment

yes