សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 29, 2011

តំណាងរាស្ត្រជាស្ត្រីមិនទាន់មានក្រុម និងជួបឧបសគ្គ

ការលើកកម្ពស់ស្ត្រីចូលរួមក្នុងនយោបាយ បានក្លាយជាសកម្មភាពមួយដ៍សំខាន់របស់​ប្រទេសកម្ពុជា
ដែលរួមមានកំណត់នៅក្នុងគោលដៅសហវត្សកាផ្តល់គោលការណ៍ក្រៅផ្លូវការដោយរាជរដ្ឋាភិបាល
សម្រាប់តួនាទីរដ្ឋ ងគណបក្សនយោបាយមួយចំនួនមានចលនាស្ត្រីរបស់ខ្លួនទៀត។
បើទោះបីយ៉ាង​​ណាអ្នកតំណាងរាស្ត្រស្ត្រីមានតិចតួចចំនួន២៦រូប(២១ភាគរយនៃតំណាងរាស្ត្រ
សរុប១២៣រូប)បើប្រៀបធៀបនិងចំនួនប្រជាជនជាស្ត្រីកម្ពុជាសរុបប្រមាណ៥២ភាគរយ។

របាយការណ៍របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឃ្លាំមើល
ភា និងអ្នកតំណាងរាស្ត្រ បានបង្ហាញថា នៅខណៈចំនួនតំណាងរាស្ត្រស្ត្រីនៅតិច អ្នកតំណាង
រាស្ត្រខ្លះនៅតែជួបឧបសគ្គក្នុងការបំពេញភារកិច្ចត្រូវគំរាមមិនអោយធ្វើសកម្មភាព មិនត្រូវបានលើក
ទឹកចិត្តដោយផ្តល់ភាពងាយស្រួល ជាពិសេសមន្ត្រីនៅមូលដ្ឋានដែលបានធ្វើការរើសអើង ចំពោះ
អ្នកនយោបាយមកពីគណបក្សផ្សេងៗ។ ហើយអ្នកតំណាងរាស្ត្រស្ត្រីកម្ពុជានៅតែមិនអាចបង្កើត
ក្រុមស្ត្រីដើម្បីការពារនិងលើកទឹកចិត្តផលប្រយោជន៍ស្ត្រី ដែលពេលនេះសភាមានរយៈពេលជាង
១៩ឆ្នាំហើយ។ ទោះបីជាថ្មីៗនេះមានការជ្រោមជ្រែង និងលើកទឹកចិត្តពីស្ថាប័នអន្តរជាតិក៍ដោយ។ ដែលប្រទេសក្នុងតំបន់នេះដូចជាវៀតណាមបានបង្កើតអោយមានក្រុមស្ត្រីនេះរួចទៅហើយ។
នៅខណៈដែលខ្លួនមានចំនួនតិចតួចហើយមិនអាចចងក្រងជាក្រុមបាននោះតំណាងរាស្រ្តស្ត្រី
និង​ពិបាកសម្រេចការងារដើម្បីផលប្រយោជន៍របស់ខ្លួន ជាពិសេសស្ត្រី ហើយការបំពេញតួនាទី
របស់ខ្លួន និងនៅតែបន្តជួបឧបសគ្គដោយគ្មានការដោះស្រាយ ដែលអាចបង្កអោយជាការបន្ទុច
បង្អាក់ដល់តួនាទីស្ត្រីជាគណបក្សប្រឆាំង រារែក ភ័យខ្លាចនៅក្នុងការបំពេញតួនាទីរបស់តំណាង
រាស្ត្រស្ត្រី ជាអ្នឃ្លាំមើលសកម្មភាពអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ហើយជាសញ្ញាអវិជ្ជមាន សម្រាប់កម្ពុជានៅក្នុងការលើកកំពស់សិទ្ធិស្ត្រីក្នុងវិស័យនយោបាយនៅក្នុងរបាយការណ៍ដដែល
បានលើកឡើងថា នៅក្នុងរដ្ឋសភាកម្ពុជាបច្ចុប្បន្នមានគណបក្សតែ២ប៉ុណ្ណោះ ដែលមានតំណាង
រាស្ត្រស្ត្រីតែនិន្នាការនយោបាយ នៅតែជាឧបសគ្គដើម្បីបង្កើតក្រុមតំណងារស្ត្រស្ត្រីកើតឡើង។ ជាងនេះទៅទៀតអ្នកតំណាងរាស្ត្រជាស្ត្រីដែលមកពីគណបក្សនយោបាយផ្សេងគ្នាហាក់មិនជួយ
គ្នាទៅវិញទៅមក នៅពេលតំណាងរាស្ត្រស្ត្រីជួបឧបសគ្គ។

​ លោកស្រី ឃួន សុដារី អ្នកតំណាងរាស្ត្រមណ្ឌលកណ្តាល នៃគណបក្ស ប្រជាជនកម្ពុជា បានចាប់
អារម្មណ៍ចំពោះការបង្កើតក្រុមស្ត្រីនៅរដ្ឋសភា បានលើកឡើងថា ជាការពិបាកក្នុងការបង្កើតអោយ
មានក្រុមស្ត្រីនេះណាស់ ព្រោះទាមទារអោយមានឆន្ទះចូលរួម ពីគណបក្សប្រឆាំងផងដែរ ចង់ចង
ក្រងក្រុមស្ត្រីដែរ តែអត់មានតំណាងរាស្ត្រគណបក្សប្រឆាំងចូលរួម ពិបាកហៅចូលណាស់ ហើយក៍
មិនអាចអត្តនោម័តទេ(ដើម្បីបង្កើតក្រុមស្ត្រីរបស់រដ្ឋសភានេះ)ព្រោះត្រូវការប្រជុំអនុម័តពិភាក្សា

​ ចំណែកលោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការ និងអតីតអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប
នៃគណបក្ស សម រង្ស៊ី បានលើកឡើងថា គ្មានតម្លាភាពក្នុងការបែងចែកតួនាទីក្នុងក្រុមស្ត្រីរបស់
រដ្ឋសភា។(ឧទាហរណ៍)ខ្ញុំធ្លាប់បានចូលរួមជាមួយស្ត្រីគណៈកម្មាការតាមខេត្តមួយចំនួនទៅចែក
អំណោយ។ ធ្វើសន្ទរកថា អោយប្រធានក្រុមមានសិទ្ធិនិយាយ។ ប្រធានមកពីគណបក្សកាន់អំណាច
ទៀត ហើយយើងទៅអង្គុយល្អមើលការចាត់ចែងមិនស្មើភាព ” ។ អ្នកតំនាងរាស្ត្រគណបក្សកាន់
អំណាច និងគណបក្សប្រឆាំងសុទ្ធតែចង់បង្កើតក្រុមស្ត្រី ក៍ប៉ុន្តែសុទ្ធតែមើលឃើញថា និន្នាការខុស
គ្នាគឺជាឧបសគ្គដ៍ធំ។ដូចនេះការចង់បង្កើតក្រុមតំណាងរាស្ត្រស្ត្រីបានគឺវាពឹងផ្អែកទៅលើឆន្ទះ
តំណាងរាស្ត្រផ្ទាល់ដែលយកបញ្ហាស្ត្រីដាក់ល់និន្នាការនយោបាយរបស់គណបក្សដែលគ្រប់
គ្រងដោយបុរសៗ៕

No comments:

Post a Comment

yes