សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 2, 2011

អាមេរិក​ផ្តាច់​មូលនិធិ​ដល់​យូណេស្កូ​ក្រោយ​ទទួល​ស្គាល់​ប៉ាឡេស្ទីន

អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ខ្លូន បាន​បញ្ឈប់​ផ្តល់​មូលនិធិ​ទៅ​ឲ្យ​អង្គការ​យូណេស្កូ បន្ទាប់​ពី​ទី​ភ្នាក់ងារ​វប្បធម៌​ អ.ស.ប. មួយ​នេះ បាន​បោះ​ឆ្នោត​ផ្តល់​សមាជិកភាព​ពេញ​សិទ្ធិ​ដល់​ប៉ាឡេស្ទីន។
លោក​ស្រី វីកតូរៀ នូឡែន អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា អាមេរិក​មិន​មាន​ជម្រើស​ណា​ក្រៅ​តែ​ពី​បញ្ឈប់​ផ្តល់​មូលនិធិ​ដោយសារ​តែ​ច្បាប់​អាមេរិក​ ដែល​បាន​អនុម័ត​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​ បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន​ នឹង​មិន​ផ្ទេរ​ប្រាក់ ៦០​លាន​ដុល្លារ​ទៅ​តាម​ផែនការ​ ដែល​ទឹក​ប្រាក់នេះ​គ្រោង​នឹង​ប្រគល់​ឲ្យ​អង្គការ​មួយ​នេះ​នៅ​ខែ​វិច្ឆិកា​នេះ។
លោក​ស្រី នូឡែន បាន​បញ្ជាក់​ថា៖ «​អាមេរិក​…​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​លើ​ការ​ភ្ជាប់​ខ្លួន​យ៉ាង​ខ្ជាប់​ខ្ជួន និង​ពហុ​ភាគី​ក្នុង​ប្រព័ន្ធ​អ.ស.ប​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមាជិកភាព​ជា​រដ្ឋ​មួយ​នៅ​ក្នុង​អង្គការ​យូណេស្កូ បាន​បង្ក​ឲ្យ​មាន​ការ​រិត​បន្តឹង​ខាង​នីតិ​បញ្ញត្តិ​យូរ​អង្វែង​ដែល​នឹង​បង្ខំ​ឲ្យ​អាមេរិក មិន​ឲ្យ​ចូល​រួម​វិភាគ​ទាន​ដល់​យូណេស្កូ»។

No comments:

Post a Comment

yes