យោងទៅតាមប្រភពព័ត៌មានតារាហូលីវូដចេញផ្សាយកាលពីថ្ងៃចន្ទទី៣១ តុលា ឆ្នាំ២០១១ បានឱ្យដឹងថា ៖ មេធាវីរបស់តារាចម្រៀងប៉ុប Taylor Swoft កំពុងតែរៀបចំវិធានការផ្លូវច្បាប់ប្តឹងគេហទំព័រ Celebrity Jihad ពីបទបង្ខូចកិត្តិយសរបស់នាង ។ គេហទំព័រនោះបានបង្ហោះរូបថតស្រាតល្វែងខាងលើ ដែលត្រូវបានគេជឿថា ជារូបថតរបស់តារាចម្រៀង Taylor Swift ។
ចំណែកឯគេហទំព័រ TMZ វិញ ក៏បានប្រាប់ឱ្យដឹងដែរថា ឥឡូវនេះតារាចម្រៀងវ័យ២១ឆ្នាំ បានសរសេរលិខិតមួយច្បាប់ផ្ញើឱ្យគេហទំព័រ Celebrity Jihad ដើម្បីធ្វើការកែតម្រូវដោយនិយាយថា រូបថតនោះមិនមែនជារូបរបស់ខ្ញុំទេ តែវាជារូបថតកាត់តដោយបច្ចេកទេសខ្ពស់ ដើម្បីធ្វើឱ្យខ្ញុំធ្លាក់ប្រជាប្រិយភាពនៅលើវេទិកា ។ ជាមួយនឹងការខឹងសម្បារនេះដែរ តារាចម្រៀងរូបស្រស់បានទទូចសុំឱ្យគេហទំព័រនោះលុបរូបនាងចេញភ្លាម បើពុំដូច្នេះនាងនឹងប្តឹងទៅតុលាការ ។
ជាការឆ្លើយតបទៅនឹងប្រតិកម្មខ្លាំងៗពី Taylor Swift គេហទំព័រ Celebrity Jihad បាននិយាយថា ៖ ខ្លួនកំពុងពិចារណាពីបញ្ហានេះ ក៏ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថា តើពេលណាត្រូវលុបរូបភាពនោះចេញនោះទេ ។ គួររំលឹកដែរថា រឿងរ៉ាវស្រដៀងគ្នានេះធ្លាប់បានកើតឡើងម្តងដែរ កាលពីដើមខែតុលា ទៅលើតារាចម្រៀងស្កាឡែត ចនស៊ុន ហើយពេលនោះលោក Christopher Chaney ត្រូវបានចាប់ខ្លួនពីបទលួចបញ្ចេញរូបស្រាតពីទូរស័ព្ទដៃរបស់នាង៕


No comments:
Post a Comment
yes