សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

ប្រជាពលរដ្ឋខេត្តកោះកុង ធ្វើបាតុកម្មបិទផ្លូវ តវ៉ារឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន

 ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០ គ្រូ​សារ នៅ​តំបន់​កោះ​ស្តរ ស្រុក​គិរីសាគរ ខេត្ត​កោះកុង បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ ៤៨ ត​ភ្ជាប់​ពី​ខេត្ត​កោះកុង មក​ស្រែអំបិល នៅ​ផ្លូវ​ជាតិ​លេខ​៤​។ បាតុកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ធ្នូ ឆ្នាំ​២០១១ បាន​កើតឡើង​នៅ​ស្រុក​បុ​ទុម​សាគរ ដោយ​ប្រជាពលរដ្ឋ តវ៉ា​រឿង​ទំនាស់​ដីធ្លី ប្រឆាំង​ក្រុមហ៊ុន​ចិន ដែល​បាន​រំលោភ​យក​ដី​របស់​ពួកគាត់​។​

​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង​បាន​ធ្វើឡើង​តាំងពី​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ១០ និង ៥០ នាទី ថ្ងៃទី​៦​ធ្នូ ឆ្នាំ​២០១១ នៅតែ​មិន​ទាន់​ដំណោះស្រាយ​នៅឡើយ ទោះ​ជា​លោក​អភិបាលរង​ខេត្ត​កោះកុង អ៊ុត ឆា​លី ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​អន្តរាគមន៍​យ៉ាង​ក៏ដោយ​។ 

​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ ៤៨ ត្រូវ​កាត់ផ្តាច់​ទាំងស្រុង ដោយ​មាន​រថយន្ត​ជាង ១០០ គ្រឿង ត្រូវ​កកស្ទះ​។​

​លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ នៅ​ខេត្ត​កោះកុង ដែលជា​អ្នក​ឃ្លាំមើល​ហេតុការណ៍​នេះ បាន​ប្រាប់​ថា លោក​អភិបាលរង​ខេត្ត​កោះកុង អ៊ុត ឆា​លី បាន​ស្នើ​ឲ្យ​តំណាង​ប្រជា ពលរដ្ឋ​ចូលជួប​គាត់ ដើម្បី​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន Union Development Group Co.,LTD​ 

​ក្រុមហ៊ុន​ចិន​នោះ បាន​អភិវឌ្ឍន៍ ជា​តំបន់​ទេសចរណ៍ និង​ទីក្រុង​ទំនើប​ខ្នាត​អន្តរជាតិ លើ​ផ្ទៃដី​ទំហំ ៣៦.០០០ ហិកតា នៅ​ស្រុក​បុ​ទុម​សាគរ និង​គិរីសាគរ ក្នុង​ខេត្ត​កោះកុង​។ ពួកគាត់ ជា​អ្នក​រស់នៅ​តំបន់ឆ្នេរ​ប្រកប​របរ​នេសាទ មាន​ប្រាក់ ជា​ប្រចាំ​ថ្ងៃ ឥឡូវ​គេ​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​តំបន់ ដែល​ឆ្ងាយ​ពី​ឆ្នេរ​ចំងាយ ២០ គីឡូម៉ែត្រ ដែល​ជា​តំបន់​ព្រៃ​មាន​ជំងឺគ្រុនចាញ់ ហើយ​ជា​ដី ដែល​មិន​អាច​ដាំ​ដំណាំ​បាន ហើយ​ខ្វះ​ផ្លូវ​ស្ពាន ដែល​មិន​ទាន់​អភិវឌ្ឍន៍​។ ការអភិវឌ្ឍ​នោះ ជា​បន្ទុក​របស់​ក្រុមហ៊ុន ក្នុង​សាង សង់​ផ្ទះ​ឲ្យ​ពួកគាត់ ដែល​មក​ដល់ពេលនេះ បាន​សាងសង់​ផ្ទះ​បាន​មួយ​ចំនួន​ហើយ​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​និយាយថា ការដូរ​ផ្ទះ​របស់​ពួកគាត់ មិន​សម​នឹង​ផ្ទះថ្ម ដែល​កំពុង​រស់នៅ​រាល់ ថ្ងៃ ដែល​មាន​តម្លៃ​សាង់សង់​ចាប់ពី ៧.០០០ ដុល្លារ ទៅដល់ ១០.០០០ ដុល្លារ ហើយ​ក្រុមហ៊ុន បាន​ដូរ​ឲ្យ​ពួកគាត់ ទៅ​រស់នៅ​លើ​ផ្ទះ​ឈើ មាន​តម្លៃ​ត្រឹមតែ ៣.០០០ ដុល្លារ​។ រីឯ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ខាង​ក្រុមហ៊ុន មិន​បាន​ទូទាត់​ឲ្យ​ទេ​។ ក្រុមហ៊ុន បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ចំណុច​កូន​កុក ភូមិ​ព្រៃ​ស្មាច់ ឃុំ​កោះ​ស្តេច​។ 

​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការតវ៉ា​ឲ្យ​អាជ្ញាធរខេត្ត និង​គណៈកម្មាធិការ​អន្តរក្រសួង រកដំណោះ​ស្រាយ​ឲ្យ​ពួកគាត់​។​

​ពាក់ព័ន្ធ​ករណី​ទំនាស់​ដីធ្លី​នេះ ជា​បន្ទុក​របស់​លោក​បណ្ឌិត ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង ដែល​មាន​អនុក្រឹត្យ​មួយ តែងតាំង​លោក​បណ្ឌិត ជា​ប្រធាន​គណៈ កម្មាធិការ​អន្តរក្រសួង សម្រាប់​ការដោះស្រាយ​វិវាទ​ដី​រវាង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​ចិន​៕



CEN

No comments:

Post a Comment

yes