សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

អ្នក​ភូមិ​ចិន​ដែល​បះបោរ​គំរាម​ដើរ​ក្បួន​តវ៉ា ប្រឆាំង​ការ​បាត់​បង់​ដី​ធ្លី​និង​មរណភាព​មេ​ភូមិ


 ភូមិ​វូកានៈ អ្នក​ស្រុក​នៅ​ភូមិ​បះបោរ​មួយ​នៅ​ខាង​ត្បូង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ អង្គារ​បាន​គំរាម​ថា​នឹង​ដើរ​ក្បួន​តវ៉ា​ទៅ​កាន់​ការិយាល័យ​រដ្ឋាភិបាល​ ក្នុង​តំបន់​មួយ ជា​ការ​តវ៉ា​ជុំវិញ​ការ​បាត់​បង់​ដី​ធ្លី និង​ការ​ស្លាប់​របស់​មេ​ភូមិ​ដ៏​គួរ​ឲ្យ​សង្ស័យ​ ម្នាក់ ថ្វី​បើ​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ថា ប៉ូលិស​បង្ក្រាប​កុឋកម្ម​ត្រៀម​ជាស្រេច​ដើម្បី​បង្ក្រាប​ការ​តវ៉ា​របស់​ ពួក​គេ​ក៏​ដោយ​។
ប៉ុន្តែ​ប្រជាជន​ជាច្រើន​និយាយ​ថា ពួក​គេ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ការ​បង្ក្រាប​ ឯ​ប្រុស​ៗ​ក្នុង​ភូមិ បាន​ដាក់​​របាំង​យាម​រារាំង​ប៉ូលិស​។
អស់​រយៈពេល​មួយ​សប្តាហ៍​មក​ហើយ អ្នក​ភូមិ​វូកាន នៅ​ខេត្ត​ក្វាង​ទុង បាន​បណ្តេញ​ក្រុម​មន្រ្តី និង​ប៉ូលិស​ចេញ ហើយ​បាន​ធ្វើ​ការ​តវ៉ា​រាល់​ថ្ងៃ ដោយ​ទាក់​ទាញ​អ្នក​ស្រុក​រាប់​ពាន់​នាក់​ដែល​មាន​កំហឹង​ចំពោះ​ការ​ស្លាប់ ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង របស់​មេ​ភូមិ​ ស៊ូ ជីនបូ ​ អ្នក​រៀប​ចំ​យុទ្ធនាការ​ពេញ​មួយ​ខែ​ស្តី​ពី​អតីត​ដី​កសិដ្ឋាន​ដែល​ អ្នក​ស្រុក និយាយ​ថា ត្រូវ​គេ​រឹបអូស​ខុស​ច្បាប់ ។
នៅឯ​ការ​ជួប​ជុំ​មួយ​ក្នុង​ទីលាន​នោះ​ អ្នក​តំណាង​ភូមិ​ លោក​យ៉ាង សេ​ម៉ៅ បាន​ឲ្យ​សញ្ញា​ថា ក្រុម​អ្នក​ភូមិ​នឹង​មិន​បញ្ឈប់​ការ​អំពាវ​នាវ​ឲ្យ មាន​ការ​ដើរ​ក្បួន​តវ៉ា​នៅ​ថ្ងៃ​ពុធ​នេះ ទៅ​កាន់​អាជ្ញាធរ​ក្រុង​នៅ​ក្បែរ​នោះ ទេ ដោយ​បង្កើន​យុទ្ធនាការ​ក្បាល​រឹង​របស់​ពួក​គេ។
លោក​និយាយ​ថា លោក​មិន​ជឿ​ថា​រដ្ឋាភិបាល​នឹង​ឆ្លើយ​តប​ ចំពោះ​ការ​តវ៉ា​នេះ​ជាមួយ​ការ​បង្ក្រាប​ប្រដាប់​អាវុធ​នោះ​ទេ។
លោក​បាន​ប្រាប់​រ៉យទ័រ​ថា៖«ឪពុក​ម្តាយ​មិន​អាច​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ មាន​របួស​ទេ។ រដ្ឋ​ការ​មជ្ឈិម​គួរ​តែ​ប្រើ​ប្រាស់​វូកាន​គំរូ ដើម្បីដោះ ជម្លោះការ​រឹប​អូសដី​ធ្លីទាំង​អស់។​បើ​សិន​ជា​ពួក​គេ​មិន​ឆ្លើយ​តប​តាម​សំណូម​ពរ​ទេ ប្រទេស​នេះ​នឹង​ស្ថិត​ក្នុង សភាព​គ្រោះ។ គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ កាន់​តែ​រីក​ធំ។ ចូរ​ក្រឡេក​មើល​ទៅ​លើ​ដី​របស់​ពួក​យើង​ដែល​ត្រូវ​ក្រុម​មន្ត្រី​ពុក​រលួយ​រឹបអូស​យក»។
អ្នក​ភូមិ​រាប់​រយ​នាក់ បាន​ទះ​ដៃ និង​ស្រែក​ថា​«ល្អ»នៅ​ពេល​ លោក​បាន​និយាយ​ថា ក្រុម​មេ​ដឹក​នាំ​កំពុង​រៀប​ចំ​លិខិត​ថ្មី​មួយ​ទៅ​កាន់​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ប្រគល់​ដី​ ឲ្យ​ពួក​គេ​វិញ​ និង​បំភ្លឺ​ជុំវិញ​ការ​ស្លាប់់​របស់​ស៊ូ​៕


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes