សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

កម្ពុជា​រក្សា​ជំហរ​មិន​គាំទ្រ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី

 រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​​ថៃ វៀតណាម និង​ឡាវ កំពុង​ជួប​ប្រជុំ​គ្នា​​នៅ​ឯ​ទីក្រុង​សៀមរាប ដែល​មាន​រយៈពេល ២​ថ្ងៃ ដើម្បី​​ជជែក​អំពី​គម្រោង​សាងសង់​ទំនប់​ទឹក​​វារីអគ្គិសនី​​​ដ៏​ធំ​មួយ ដែល​គ្រោង​នឹង​ធ្វើ​​កាត់​ទន្លេ​មេគង្គ នៅ​សាយ៉ាបូរី (Xayaburi) ប្រទេស​ឡាវ។
មន្ត្រី​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ជាតិ​កម្ពុជា នៅ​តែ​រក្សា​ជំហរ​មិន​គាំទ្រ​ទៅ​លើ​គម្រោង​សាង​សង់​ទំនប់​ទឹក​សាយ៉ាបូរី​​ដ៏​ធំ​មួយ​កាត់​ទន្លេ​មេគង្គ នៅ​ក្នុង​ប្រទេស​ឡាវ ក្នុង​បំណង​ផលិត​ថាមពល​វារីអគ្គិសនី ដើម្បី​លក់​​​​ទៅ​ឱ្យ​ប្រទេស​ថៃ។
លោក តែ ណាវុធ ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ជាតិ​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា ធ្លាប់​បាន​បង្ហាញ​ជំហរ​តាំង​ពី​ដំបូង​រហូត​មក​ដល់​ពេល​នេះ មិន​គាំទ្រ​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​​សាយ៉ាបូរី ប្រទេស​ឡាវ​នោះ​ទេ។
មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ជួប​ប្រជុំ​គ្នា​រវាង​ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​របស់​កម្ពុជា ជាមួយ​ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​មក​ពី​ប្រទេស​ចំនួន ៣​ផ្សេង​ទៀត ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទីក្រុង​សៀមរាប នោះ គឺ​កំពុង​មាន​ការ​ពិគ្រោះ​យោបល់​គ្នា​ជាមុន​​យ៉ាង​លម្អិត​ទៅ​លើ​បញ្ហា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ។
លោក តែ ណាវុធ៖ «កម្ពុជា​មិន​ដែល​គាំទ្រ​ទេ​កន្លង​មក​នោះ។ យើង​ចង់​បាន​ព័ត៌មាន​បន្ថែម​អំពី​ផល​ប៉ះពាល់​នោះ។ បើ​សិន​ជា​ធ្វើ​វា​ប៉ះពាល់​អ្វី​ខ្លះ អា​ហ្នឹង​យើង​ត្រូវ​ការ​ឱ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត ស៊ី​ជម្រៅ​អ៊ីចឹង​ណា។ ក៏ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា វា​យ៉ាង​ម៉េច​ទេ»
កាល​​ពី​ពេល​ថ្មី​ៗ​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​តាម​ខេត្ត​មួយ​ចំនួន​ជាប់​នឹង​ទន្លេ​មេគង្គ និង​បឹង​ទន្លេ​សាប និង​ក្រុម​យុវវ័យ​រួម​ជាមួយ​​និស្សិត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា ជា​ច្រើន​រយ​នាក់​ក៏​ធ្លាប់​បាន​ជួប​ប្រជុំ​គ្នា​សំដែង​អំពី​ការ​ព្រួយ​បារម្ភ​ទៅ​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ឡាវ នោះ​ដែរ។
ក្នុង​កិច្ច​ជួប​ប្រជុំ​របស់​ក្រុម​ប្រទេស​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​មេសា កន្លង​ទៅ គឺ​បាន​ស្នើ​ឱ្យ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នោះ​ ពន្យារ​ពេល​សាងសង់​សិន​ដើម្បី​ធ្វើ​ការ​សិក្សា​លម្អិត​ទៅ​លើ​បញ្ហា​ប៉ះពាល់​នានា។
លោក មៀច មាន ជា​អ្នក​សម្របសម្រួល​របស់​អង្គការ​ទន្លេ​៣ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​ជា​សមាជិក​នៃ​អង្គការ​អភិរក្ស​ទន្លេ​មេគង្គ។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គម្រោង​នៃ​ការ​កសាង​ទំនប់​វារីអគ្គិសនី​កាត់​ទន្លេ​មេគង្គ​នៅ​សាយ៉ាបូរី ប្រទេស​ឡាវ អាច​ដំណើរ​ការ​នោះ គឺ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​មក​លើ​ប្រទេស​ដែល​រស់​នៅ​ប៉ែក​​ខាង​ក្រោម​​នៃ​ខ្សែ​ទឹក​ដូចជា​​​ប្រទេស​កម្ពុជា ​និង​វៀតណាម។
លោក មៀច មាន៖ «របប​ទឹក និង​លំហូរ​ទឹក​ខាង​ក្រោម​មាន​ការ​ផ្លាស់ប្ដូរ​​វា​នឹង​មាន​ផល​ប៉ះពាល់​មួយ​ផ្នែក​នៅ​ផ្នែក​ខាង​ក្រោម ហើយ​មួយ​ទៀត​ទាក់ទង​ទៅ​នឹង​ការ​បម្លាស់ទី​របស់​ត្រី។ ត្រី​ភាគ​ច្រើន​វា​នៅ​ផ្នែក​ខាង​ក្រោម​វា​មិន​សូវ​ឡើង​ទៅ​ផ្នែក​ខាង​លើ​ច្រើន​ណាស់​ណា​ទេ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ពពួក​ត្រី​មួយ​ចំនួន​វា​ត្រូវ​មាន​ការ​បម្លាស់ទី​ឡើង​ទៅ​លើ។ ការ​ព្រួយ​បារម្ភ​មួយ​ទៀត គឺ​កាលណា​សាងសង់​ទំនប់​ហ្នឹង គឺ​ការ​ឈូស​ឆាយ​ការ​រំលីង រលើង​ថ្ម រំលើង​ដី​ហ្នឹង​វា​ច្រើន​ណាស់ វា​ធ្វើ​ឱ្យ​សំណឹក​ដី​ហ្នឹង​ច្រើន ហូរ​ចុះ​មក​តំបន់​ផ្នែក​ខាង​ក្រោម ក៏​អាច​ធ្វើ​ឱ្យ​រាក់​អន្លង់​ជ្រៅៗ​មួយ​ចំនួន​ផង​ដែរ»
ប្រទេស​វៀតណាម​ធ្លាប់​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​អនុម័ត​ទៅ​លើ​គម្រោង​នេះ ដោយ​​​បញ្ជាក់​មូលហេតុ​ថា វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ឡាវ និង​វៀតណាម ដែល​នៅ​តាម​តំបន់​ខ្លះ​ជាប់​ព្រំដែន​ជាមួយ​គ្នា។ ចំណែក​ប្រទេស​ថៃ ដែល​នៅ​ពី​ក្រោយ​គម្រោង​នេះ​ហាក់​មិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​គម្រោង​ដែល​នឹង​ហុច​ផល​ចំណេញ​ទៅ​ឱ្យ​ខ្លួន​នោះ​ទេ។
ទំនប់​ទឹក​វារីអគ្គិសនី​សាយ៉ាបូរី មាន​គម្រោង​នឹង​ផលិត​ថាមពល​វារីអគ្គិសនី​កម្លាំង​ប្រមាណ ១.២៦០​មេហ្គាវ៉ាត់ ដែល ៩៥​ភាគរយ​នៃ​ថាមពល​ទាំង​នោះ​នឹង​លក់​ទៅ​ឱ្យ​ប្រទេស​ថៃ៕



អាស៊ីសេរី

No comments:

Post a Comment

yes