សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

អាជ្ញាធរ​ម៉ាឡេស៊ី​គ្រោង​ស៊ើបអង្កេត​លើ​មរណភាព​របស់​ពលការិនី​ខ្មែរ

អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​ទទួល​ពាក្យ​បណ្ដឹង​ពី​អ្នកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​ខ្មែរ​ដែល​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​មរណភាព​របស់​ពលការិនី​ខ្មែរ​ម្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី។
 អ្នកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស សម រង្សី បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១ ហើយ ដែល​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី ទទួល​យល់​ព្រម​ថា នឹង​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​លើ​ករណី​ដែល​ពលការិនី​ខ្មែរ​ម្នាក់​ឈ្មោះ ពៅ និច អាយុ ១៨​ឆ្នាំ ស្លាប់​កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ ក្នុង​ពេល​បំពេញ​កិច្ច​ការ​ងារ​ជា​អ្នក​បម្រើ​ការ​នៅ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។
បណ្ដាញ​សារ​ព័ត៌មាន Free Malaysia Today ផ្សាយ​ឲ្យ​ដឹង​បន្ថែម​ថា កាល​ពី​ថ្ងៃ​ច័ន្ទ អ្នក​ស្រី មូរ សុខហួរ បាន​ផ្ញើ​លិខិត​ជូន​អាជ្ញាធរ​ម៉ាឡេស៊ី សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។
នាង ពៅ និច បាន​ទៅ​បម្រើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១១។ ម្ចាស់​ក្រុមហ៊ុន​ដែល​នាំ​នាង​ទៅ​បាន​អះអាង​ថា ពៅ និច ធ្លាក់​ខ្លួន​ឈឺ​បន្ទាប់​ពី​លេប​ថ្នាំ​ខុស បន្ទាប់​មក​ក៏​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ។
អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​ស្រី​ប្រកប​ដោយ​ការ​លើក​ទឹក​ចិត្ត។ អ្នក​ស្រី​បញ្ជាក់​ថា អ្នក​ស្រី​នឹង​បន្ត​ដាក់​សំណើ​ដូច​គ្នា​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី បើក​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ជូន​ពលការិនី​ខ្មែរ ៨​នាក់​ផ្សេង​ទៀត ដែល​ស្លាប់​ក្នុង​ពេល​បំពេញ​កិច្ច​ការ​ងារ​ជា​អ្នក​បម្រើ​ការ​នៅ​តាម​ផ្ទះ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ​ដែរ៕



អាស៊ីសេរី

No comments:

Post a Comment

yes