សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

លិខិតនិមន្ត និងអញ្ជើញសន្និបាតប្រចាំឆ្នាំ២០១១


 តាងនាមគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូម គោរពអារធនា និមន្តព្រះ ថេរា នុត្ថេរៈគ្រប់ព្រះអង្គ និងអញ្ជើញ លោក លោកស្រី សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម នៅជុំវិញភពលោក និងបងប្អូនជនរួមជាតិ នៅគ្រប់ មជ្ឈដ្ឋាន ចូលរួមអង្គសន្និបាតប្រចាំឆ្នាំ២០១១ ដើម្បីស្វែងយល់ អំពីទស្សនៈវិស័យ នៃសិទ្ធិសម្រេចវាសនា ខ្លួនដោយខ្លួនឯង ពីនឹមអាណានិគម យួនបច្ចុប្បន្ន។ របៀបវារៈនៃអង្គសន្និបាត រួមមាន៖
ទី១៖ ទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម។
ទី២៖ វគ្គបណ្តុះបណ្តាលរដ្ឋបាល និងការដឹកនាំ។
ទី៣៖ របាយការណ៍ប្រចាំឆ្នាំ នៃសកម្មភាព របស់សហព័ន្ធខ្មែរកម្ពុជាក្រោម។
ទី៤៖ ផែនការឆ្នាំ២០១២ និងដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម។
កាលបរិច្ឆេទ៖    ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ទី៣០ – ៣១ ខែធ្នូ ឆ្នាំ២០១១។
ទីកន្លែង៖ សមាគមខ្មែរក្រោម វត្តខេមររង្សី ទីក្រុងសាន់ហូស្សេ។
អាសយដ្ឋាន៖   1594 Cunningham Ave,  San Jose, California (U.S.A).
សូមបញ្ជាក់ចំណត់អាកាសយដ្ឋានអន្តរជាតិ៖
-ទី១៖  San Jose International Airport (SJC)
-ទី២៖ San Francisco International Airport (SFO)
វត្តមានរបស់ព្រះតេជព្រះគុណ លោក លោកស្រី សមាជិក សមាជិកា នៃសហ ព័ន្ធខ្មែរកម្ពុជាក្រោម និងបងប្អូនជនរួមជាតិ ជាភ្ញៀវកិត្តិយស មានសារៈសំខាន់ ណាស់ សម្រាប់អង្គសន្និបាតប្រចាំឆ្នាំនៃយើងខ្ញុំ។
អាស្រ័យហេតុនេះ សូមលោក លោកស្រី សមាជិក សមាជិកា នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម និងបងប្អូន ជនរួមជាតិ ចូលរូមអង្គសន្និបាត ដោយភាតរភាព ជាពិសេស ការចូលរួមគាំទ្រអង្គសន្និបាតរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម គឺជាស្មារតី ស្នេហាជាតិខ្ពស់ ក្នុងការដឹងគុណ និងតបស្នងសងគុណ ព្រះវីរៈសមណៈ និងវីរៈ បុរសជាតិគ្រប់ជំនាន់ ដែលបានពលីកាយ ថ្វាយជីវិត ចំពោះបុព្វហេតុជាតិ និងសា សនា នៃយើងទាំងអស់គ្នា។
ធ្វើនៅប្រទេសកាណាដា, ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១
ព្រះអគ្គលេខាធិការសហព័ន្ធខែ្មរកម្ពុជាក្រោម
ព្រះភិក្ខុ ធីធី ធម្មោ
-ពត៌មានបន្ថែម៖ សូមលោក លោកស្រី និងបងប្អូនជនរួមជាតិ ទំនាក់ទំនង៖
ព្រះតេជព្រះគុណ ធីធី ធម្មោ ទូរស័ព្ទលេខ (905) 920-3320
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ទូរស័ព្ទលេខ  (408) 550-5060
លោក លី ឃោន          ទូរស័ព្ទលេខ        (408) 693-6047
លោក ថាច់ តង          ទូរស័ព្ទលេខ        (408) 413-6929
លោក លូ លីនថាយ    ទូរស័ព្ទលេខ        (408) 771-7937
លោក ចៅ សេរី           ទូរស័ព្ទលេខ        (408) 887-9374
លោក ត្រឹង យ៉ាប់        ទូរស័ព្ទលេខ        (856) 655-3838
សូមអរព្រះគុណ និងអរគុណ

No comments:

Post a Comment

yes