សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

ព្រះ​មហា​ក្សត្រ​ថៃ ជំរុញ​ឲ្យ​សាមគ្គី​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​


 ក្រុង​បាងកកៈព្រះ​មហា​ក្សត្រ​ថៃ ភូមីបុល​ អាឌុលយ៉ាដេត កាល​ពី​ថ្ងៃ​ចន្ទ​បាន​អំពាវ​នាវ​ដល់​គ្រប់​ភាគី​ទាំង​អស់​ឲ្យ​ធ្វើ​ការ​រួម​ គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​ និង​ចៀស​វាង​ជម្លោះ​ដើម្បី​សុខុមាលភាព​ពលរដ្ឋ​ថៃ និង​សន្តិ​សុខ​ជាតិ​ខណៈ​ព្រះ​អង្គ​បាន​យាង​ធ្វើ​សវនាការ​ជា​សាធារណៈ​ធំ​មួយ​នៅ​ឯ​សាល​ចក្រី មហា​ប្រាសាទ​ក្នុង​ឱកាស​បវរ​មហា​ប្រសើរ​មួយ​ ដែល​ប្រារព្ធ​ខួប​វដ្ត​ទី​៧​របស់​ព្រះ​អង្គ​។


 ព្រះ​ចៅ ​ភូមីបុល​ បាន​បង្ហាញ​ព្រះ​ភក្រ្ត​នៅ​ឯ​សាល​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​។ ម្ចាស់​ក្សត្រិយ៍​ស៊ីរីគីត ព្រះ​រាជ​បុត្រមហា​ វ៉ាជីរ៉ាឡុងកន​ ព្រះនាង ជូឡាផន​ និង​សមាជិក​រាជ​វង្សានុវង្ស​ជាច្រើន​រូប​ទៀត​ ក៏​បាន​ចូល​រួម​ពិធី​នេះ​ផង​ដែរ​។
នៅ​តាម​ផ្លូវ​ក្បួន​ដង្ហែ​ទៅ​កាន់​វាំង​ធំ​ពី​មន្ទីរ​ពេទ្យ​សិរីរាជ្យ ​ដែល​ទ្រង់​បាន​និង​កំពុង​ទទួល​ការ​ព្យាបាល​រោគ​​តាំង​ពី​ឆ្នាំ​២០០៩​មក ពល​រដ្ឋ​ថៃ​រាប់​សែន​នាក់ ដែល​ភាគ​ច្រើន​ក្នុង​ឈុត​អាវ​ផ្កា​ឈូក ឈរ​តម្រៀប​គ្នា ហើយ​ស្រែក​ថា​«​សូម​ឲ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​យឺន​យូរ​»​។ អ្នក​ជូន​ពរ​ខ្លះ បាន​បោះ​ជំរំ​នៅ​តាម​ផ្លូវ​ពេញ​មួយ​យប់​ដើម្បី​ធានា​ថា ពួក​គេ​ទទួល​បាន​កន្លែង​ល្អ​ នៅ​ពេល​ក្បួន​រាជ​រថ​ឆ្លង​កាត់​ពេល​ព្រឹក​។
ព្រះ​ចៅ ​ភូមីបុល បាន​យាង​ចូល​ព្រះ​ជន្ម​៨៤​វស្សា កាល​ពី​ថ្ងៃ​ម្សិលមិញ និង​បាន​បង្ហាញ​ព្រះ​ភក្រ្ត​នៅ​លើ​យ៉​នៃ​សាល​ចក្រី មហា​ប្រាសាទ នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ដើម្បី​យាង​ធ្វើ​សវនាការ​ដល់​ក្រុម​ ប្រឹក្សា​រាជ​វាំង​ សមាជិក​គណៈ​រដ្ឋ​មន្រ្តី​ មន្រ្តី​រដ្ឋ ក្រុម​អ្នក​ការ​ទូត​បរទេស​ សមាជិក​សភា កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី ប៉ូលិស និង​សា​ធារណ​ជន​ទូទៅ​។
ព្រះ​រាជ​បុត្រ មហា​ វ៉ាជីរ៉ាឡុងកន បាន​ជូន​ពរ​សព្ទ​សាធុការ​ថ្ងៃ​ខួប​កំណើត​ដល់​ព្រះ​បិតា បន្ទាប់​មក​នាយក​រដ្ឋ​មន្រ្តី ប្រធាន​សភា និង​ប្រធាន​តុលាការ​កំពូល​។
អគ្គ​មេ​បញ្ជាការ​កង​ទ័ព បាន​ដឹក​នាំ​ឆ្មាំ​រាជ​វាំង​៤៨០​នាក់​ ដើម្បី​ស្បថ​ពី​ការ​​ស្មោះ​ត្រង់​ជា​ថ្មី​ នៅ​មុខ​ព្រះ​ភក្រ្ត​ព្រះ​មហា​ក្សត្រ​។
ព្រះ​មហាក្សត្រ​ដែល​គេ​គោរព​ដ៏  ជ្រាលជ្រៅ​បាន​មាន​ព្រះ​បន្ទូល​ទៅ​សាធារណ​ជន​ថា គ្រប់​ភាគី​គួរ​តែ​រួម​គ្នា​ដោយ​ពេញ​សមត្ថ​ភាព​ដើម្បី​សុខុ​មាល​ភាព​ពល​រដ្ឋ​ ព្រោះ​វា​នឹង​នាំ​ឲ្យ​មាន​សន្តិសុខ​ជាតិ​។
ព្រះ​មហា​ក្សត្រ​អង្គ​នេះ បាន​សំដៅ​ដល់​ទឹក​ជំនន់​ដែល​មាន​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ ដែល​អាក្រក់​បំផុត​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍​ មក​នេះ ដោយ​ថ្លែង​ថា អ្នក​មាន​ក្តី​បារម្ភ គួរ​តែ​សហការ​គ្នា​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ ធ្វើ​ទៅ​បាន​ និង​អនុវត្ត​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ប្រកប​ដោយ​និរន្ត​រភាព​។
ព្រះ​ចៅ ​ភូ​មី​បុល​ បាន​មាន​ព្រះ​បន្ទូល​បន្ត​ថា មុន​នេះ​ព្រះ​អង្គ បាន​ណែ​នាំពី​គម្រោង​គ្រប់​គ្រង​ទឹក​ខ្លះ​ប៉ុន្តែ​វាត្រូវ​ពឹង​ផ្អែក​លើ​ទី​ ភ្នាក់​ដែល​ពាក់​ព័ន្ធ​ជា​ច្រើន​ដែល​មាន​ក្តី​បារម្ភ​ដើម្បី​ពិចារណា​ថា​ ត្រូវ​ធ្វើ​អ្វី​ទៀត ខណៈ​ព្រះ​អង្គ​គ្រាន់​តែ​ណែ​នាំ​ធម្មតា មិន​មែន​បញ្ជា​ទេ​។
ទ្រង់​បាន​សង្កត់​ធ្ងន់​ថា បញ្ហា​សំខាន់​បំផុត មិន​គួរ​មាន​ជម្លោះ ​និង​ការ​បែក​បាក់​គ្នា​ទេ​។ គ្រប់​ៗ​គ្នា គួរ​តែ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ឲ្យ​សម្រេច​ដល់​គោល​ដៅ សុភ​មង្គលពល​រដ្ឋ​៕ 



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes