សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

អតិថិជន​មិត្តហ្វូន​តវ៉ា​ទាម​ទារ​ទូរស័ព្ទ iPhone 4 ពី​ក្រុមហ៊ុន​នេះ

អតិថិជន​របស់​ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ចល័ត​មិត្តហ្វូន​ប្រហែល ២០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​នេះ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​រង្វាន់​ទូរស័ព្ទ​ដៃ iPhone 4 ម្នាក់​មួយ​គ្រឿង ទៅ​តាម​ការ​សន្យា​ផ្ដល់​ឲ្យ​ពី​ក្រុមហ៊ុន។
អតិថិជន​ម្នាក់​អះ​អាង​ថា​ឈ្មោះ រិទ្ធ បាន​ប្រាប់​ឲ្យដឹង​ថា ពួក​គាត់​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​មិត្តហ្វូន ដើម្បី​ទាម​ទារ​​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​រង្វាន់​​ទូរស័ព្ទ​ដៃ​តាម​ការ​សន្យា មួយ​ថ្ងៃ​ក្រោយ​ពី​ពួកគេ​បាន​ទទួល​សារ​មួយ​ពី​ក្រុមហ៊ុន​នេះ ដែល​បញ្ជាក់​ថា ពួកគេ​បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone ម្នាក់​មួយ​គ្រឿង តាម​រយៈ​កម្មវិធី​លេង​ហ្គេម​តាម​ទូរស័ព្ទ។
អតិថិជន​រូប​នេះ បាន​បញ្ជាក់​នៅ​អំឡុង​ពេល​កំពុង​តវ៉ា​យ៉ាង​តឹង​សរសៃរ​ក​ជាមួយ​ភាគី​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ចល័ត​មួយ​នេះ បាន​ព្យាយាម​សម្រប​សម្រួល​ដោយ​ផ្ដល់​ជា​កាត​បញ្ជូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ម្នាក់ ៥​ដុល្លារ​ ប៉ុន្តែ ពួក​គាត់​បាន​បដិសេធ​ទទួល​យក​សំណើ​របស់​ក្រុមហ៊ុន ហើយ​បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នេះ​បាន​បោក​ប្រាស់​អតិថិជន។
ភាគី​ក្រុមហ៊ុន​នេះ បាន​ថ្លែង​សុំ​ទោស​ចំពោះ​អតិថិជន ដោយ​បាន​និយាយ​ថា សារ​ដែល​អតិថិជន​បាន​ទទួល​នោះ បណ្ដាល​មក​ពី​កំហុស​ឆ្គង​ផ្នែក​បច្ចេកទេស​(system error)។






ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes