សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

មេដឹកនាំ​សហជីព​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ទ្វេ​ដង​ដល់​កម្មករ

 ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ស្នើ​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​កម្មការិនី​រោង​ចក្រ​ពី ៦១ ដល់ ១២០​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ​២០១២ ដើម្បី​អាច​ឲ្យ​កម្មករ​មាន​ជីវភាព​សមរម្យ។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ដាក់​លិខិត​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ដល់​កម្រិត​មួយ ដែល​អាច​ឲ្យ​កម្មករ​រស់​នៅ​ប្រសើរ​ជាង​បច្ចុប្បន្ន។
ក្នុង​លិខិត​បាន​ពន្យល់​ថា អំឡុង​ពេល ២ ឬ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ សុខភាព​កម្មករ​មាន​ការ​ថយ​ចុះ​ច្រើន បណ្តាល​ឲ្យ​កម្មករ​ខ្លះ​ដួល​សន្លប់​បន្ត​បន្ទាប់ ព្រោះ​តែ​ពួកគេ​មិន​មាន​អាហារ​មាន​ជីវ​ជាតិ​បំប៉ន​ហូប​គ្រប់​គ្រាន់។
កាល​ពី​ចុង​ខែ​មុន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​សម្រេច​ផ្តល់​ប្រាក់​ថែ​ទាំ​សុខភាព​បន្ថែម ៥​ដុល្លារ​ដល់​កម្មករ​ក្នុង ១​ខែ លើ​ប្រាក់​ខែ​គោល ៦១​ដុល្លារ។ តែ​សម្រាប់​លោក រ៉ុង ឈុន បញ្ជាក់​ថា ប្រាក់​ទាំង​នោះ មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​កម្មករ​រស់​នៅ​សមរម្យ​បាន​ទេ ខណៈ​ប្រាក់​ឈ្មួល​អប្បបរមា​កម្មករ​នៅ​ប្រទេស​ចិន ១៥០​ដុល្លារ​ក្នុង​មួយ​ខែ នៅ​វៀតណាម ៩៥​ដុល្លារ ថៃ ២៩២​ដុល្លារ និង​ស្រី​លង្ការ ៨៣​ដុល្លារ។



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes